Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​អះអាង​ថា​ យន្តហោះ​ Boeing​ ដែល​បាត់​ខ្លួន​គឺ​ធ្លាក់​ក្នុង​សមុទ្រ​ឥណ្ឌា​ដោយ​សម្លាប់​មនុស្ស​ក្នុង​យន្តហោះ​ទាំងអស់​

​បន្ទាប់​ពី​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Boeing​ 777-200​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ នាំ​ជាមួយ​នូវ​ក្រុម​អ្នកដំណើរ​ និង​អាកាសយានិក​ចំនួន​២៣៩​នាក់​ តាម​ជើងហោះហើរ​ MH370​ ក្នុង​ទិស​ដៅ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ឆ្ពោះទៅ​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៤​ ពោល​គឺ​មាន​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ​នោះ​ នៅ​រាត្រី​ថ្ងៃ​ចន្ទ​ ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ឯកឧត្តម​ Najip​ Razak​ នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ យោង​តាម​រូបភាព​បញ្ជាក់​ដោយ​ផ្តា​យ​រណប​ និង​ការ​សន្និដ្ឋាន​របស់​អ្នកជំនាញ​ គឺ​យន្តហោះ​បាន​បាត់​ដំណើរ​ចុង​ក្រោយ​នៅ​សមុទ្រ​ឥណ្ឌា​ ឋិត​នៅ​ខាងលិច​ទីក្រុង​ Perth​ ហើយ​យន្តហោះ​នេះ​បាន​ធ្លាក់​ក្នុង​សមុទ្រ​ឥណ្ឌា​ភាគ​ខាងត្បូង​ ដោយ​បាន​សម្លាប់​អ្នកដំណើរ​ទាំងអស់​ក្នុង​យន្តហោះ​នៅ​ទីនោះ​ ដែល​ជា​ការ​សោកស្តាយ​ និង​សោកសៅ​ជាទី​បំផុត​ ។​

​សារបាន​ផ្ញើ​ទៅ​កាន់​ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​រួច​ហើយ​ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ដែល​ដកស្រង់​ដោយ​ BBC​ ថា​ "​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​សោកស្តាយ​ជា​ពន់ពេក​ ដែល​យើង​សន្មត​ថា​ យន្តហោះ​ដែល​មាន​ជើងហោះហើរ​ MH370​ បាន​បាត់​នៅ​សមុទ្រ​ឥណ្ឌា​ភាគ​ខាងត្បូង​ ហើយ​ពុំ​មាន​អ្នក​នៅ​រស់​"​ ។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​ ឯកឧត្តម​ Najip​ Razak​ នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី​ មិន​ទាន់​បាន​ថ្លែង​បញ្ជាក់​លំអិត​ឲ្យ​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​យន្តហោះ​ដែល​បាត់​ខ្លួន​នោះ​ធ្លាក់​ក្នុង​សមុទ្រ​ឥណ្ឌា​ សម្លាប់​អ្នកដំណើរ​ទាំងអស់​ក្នុង​យន្តហោះ​នៅឡើយ​ទេ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ មាន​ជើងហោះហើរ​ MH370​ ដែល​បាត់​ខ្លួន​កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៤​ ជាមួយនឹង​ក្រុម​អ្នកដំណើរ​ចំនួន​២៣៩​នាក់​ (​អ្នកដំណើរ​ចំនួន​២២៧​នាក់​ និង​ក្រុម​អាកាសយានិក​ចំនួន​១២​នាក់​)​ មាន​ប្រភព​មក​ពី​ជាង​១០​ជាតិ​សាសន៍​នោះ​ ត្រូវ​បាន​ក្រុម​អ្នក​ស្វែងរក​ជា​លក្ខណៈ​អន្តរជាតិ​ជាង​២០​ប្រទេស​ចំណាយពេល​អស់​ជាង​កន្លះ​ខែ​មក​ហើយ​ ប៉ុន្តែ​រក​មិន​ទាន់​ឃើញ​ឡើយ​ ចាប់តាំងពី​តំបន់​ដែនសមុទ្រ​វៀតណាម​ ដែល​សង្ស័យ​ដំបូង​ថា​ យន្តហោះ​ធ្លាក់​នៅ​ទីនោះ​ រហូត​ដល់​សមុទ្រ​ឥណ្ឌា​ ខណៈ​ដែល​មានការ​សន្និដ្ឋាន​ផ្សេងៗ​ពី​គ្នា​ ដោយ​ខ្លះ​ថា​ជា​ករណី​ប្លន់​ ខ្លះ​ថា​ជា​ករណី​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ ខ្លះ​ថា​យន្តហោះ​បាន​ធ្លាក់​ក្នុង​សមុទ្រ​…​។​ល​។​

​ដោយឡែក​ កាលពី​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៤​កន្លង​មក​ កងកម្លាំង​រុករក​របស់​អូស្ត្រាលី​ តាម​រយៈ​ផ្កាយ​រណប​របស់​ខ្លួន​បាន​ប្រទះ​ឃើញ​បំណែក​កម្ទេចកម្ទី​ចំនួន​២​នៅ​ដែនសមុទ្រ​ឥណ្ឌា​ ដែល​គេ​ផ្តោត​ការ​សង្ស័យ​ថា​ ជា​បំណែក​របស់​រថយន្ត​ហោះ​ម៉ា​ឡេ​ស៊ី​ដែល​បាត់​ខ្លួន​ និង​ក៏​អាច​ក្លាយជា​តម្រុយ​ដើម្បី​បន្ត​ស្វែងរក​ទៅ​ដល់ទី​តាំង​យន្តហោះ​បាន​ធ្លាក់​ ។​ ក្រោយមក​ នៅ​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ កង​នាវា​នៃ​ក្រុម​រុករក​របស់​អូស្ត្រាលី​ក៏​បាន​រក​ឃើញ​បំណែក​ទាំង​២​នេះ​ ដោយ​មួយ​មាន​រាង​មូល​ និង​មួយទៀត​មាន​រាង​ចតុកោណ​នៅ​សមុទ្រ​ឥណ្ឌា​ភាគ​ខាងត្បូង​ ហើយ​ក៏​ត្រូវ​បាន​យក​ទៅ​ពិនិត្យ​ឲ្យ​ដឹង​ថា​ ជា​បំណែក​របស់​យន្តហោះ​ដែល​បាត់​ខ្លួន​ឬ​យ៉ាងណា​ ។​

​តាម​រយៈ​ទិន្នន័យ​ផ្តល់​ដោយ​ផ្តា​យ​រណប​ Inmarsat​ ផង​ និង​បន្ទាប់​ពី​កងកម្លាំង​រុករក​របស់​អូស្ត្រាលី​ប្រទះ​ឃើញ​បំណែក​នៅ​សមុទ្រ​ឥណ្ឌា​ផង​ ស្រាប់តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ ឯកឧត្តម​ Najip​ Razak​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​អះអាង​ថា​ យន្តហោះ​ដែល​បាត់​ខ្លួន​ត្រូវ​បាន​ធ្លាក់​ក្នុង​សមុទ្រ​ឥណ្ឌា​ភាគ​ខាងត្បូង​ និង​បាន​សម្លាប់​ជីវិត​មនុស្ស​ទាំងអស់​នៅ​ក្នុង​យន្តហោះ​តែ​ម្តង​ ។​

​ការ​បញ្ជាក់​អះអាង​របស់​ឯកឧត្តម​ Najip​ Razak​ ក្នុង​សន្និសីទ​សារព័ត៌មាន​នា​រាត្រី​ថ្ងៃ​ម្សិលមិញ​នេះ​ដែល​ថា​ យន្តហោះ​បាន​ធ្លាក់​ និង​សម្លាប់​មនុស្ស​ទាំងអស់​នៅ​ក្នុង​យន្តហោះ​នោះ​ គឺ​មិន​បាន​ផ្តល់​នូវ​អារម្មណ៍​អស់ចិត្ត​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​ បងប្អូន​ជន​រង​គ្រោះ​នោះ​ទេ​ ដ្បិត​ពួក​គេ​មិន​បានឃើញ​សាកសព​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​ ហើយ​មាន​អ្នកខ្លះ​មិន​ជឿជាក់​លើ​ការ​បញ្ជាក់​អះអាង​របស់​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​នេះ​ទៀត​ផង​ ៕​

MH370-4 MH370-2MH370-5 MH370-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item