បើករថយន្តបុករះបង្គោលស្លាកសញ្ញាចរាចរណ៍ ក្រឡាប់ធ្លាក់ផ្លូវ ស្លាប់អ្នករួមដំណើរម្នាក់
ខេត្តបាត់ដំបង៖សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០១៤បានបញ្ជូនបុរសម្នាក់ជាអ្នកបើកបររថយន្តតាក់ស៊ីស្រវឹងបើកលឿនបត់មិនទាន់ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ បានបញ្ជូនបុរសម្នាក់ ជាអ្នកបើកបររថយន្តតាក់ស៊ី ស្រវឹងបើកលឿនបត់មិនទាន់ ជ្រុលទៅបុករះបង្គោល ស្លាកសញ្ញាចរាចរណ៍ បាក់អស់ ៧ដើមនិងក្រឡាប់ បោកផ្ទប់សសរបង្គោល បណ្តាលឲ្យអ្នករួមដំណើរម្នាក់ស្លាប់ កាលពីល្ងាចថ្ងៃទី១០ ខែឧសភា នៅភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី។
បុរសជាអ្នកបើកបរ រថយន្តតាក់ស៊ីបង្កហេតុ ម៉ាកកាម៉ារីពណ៌ស្លែ ពាក់ស្លាកលេខ បាត់ដំបង 2A 0653 មានឈ្មោះ ឆេង ឡុងអាយុ ៤៩ឆ្នាំ រងរបួសស្រាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង ចាត់ការតាមច្បាប់។ បុរសរងគ្រោះស្លាប់មាន ឈ្មោះ អ៊ុក ភឿន ហៅក្រឹម អាយុ ៤៣ឆ្នាំ និងបុរសម្នាក់ទៀត ឈ្មោះ បឿង ថុលអាយុ ៥៥ឆ្នាំ របួសស្រាល។ទាំង ៣នាក់ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ជាមួយគ្នា។
សាក្សីបានអោយដឹងថា មុនពេលកើតហេតុ រថយន្តបង្កមានមនុស្សជិះ ៣នាក់ បើកបរយ៉ាងលឿន ពីស្រុកភ្នំព្រឹក ឆ្ពោះទៅខេត្តបាត់ដំបង ពេលមកដល់ផ្លូវកោង ចំណុចកើតហេតុ បត់មិនទាន់និងមានម៉ូតូឆ្លងកាត់ពីមុខ ក៏ជ្រុលបុករះ បង្គោលស្លាកសញ្ញាចរាចរណ៍ បាក់អស់ ៧ដើម និងបោកផ្ទប់សសរបង្គោលភ្លើង បណ្តាលឲ្យអ្នកជិះម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង និង ២នាក់របួសស្រាល ហើយរថយន្តបែកបាក់ខាងមុខ និងបែកកង់ឆ្វេងព្រមទាំងកំពិតទ្វារខាងស្តាំ ខូចខាតមើលមិនយល់៕
Source from: watphnom-news.com

























Loading...




Post a Comment