Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ការ​ផ្សាយពាណិជ្ជកម្ម​ដ៏​ញាក់សាច់​របស់​មន្ទីរពេទ្យ​ម៉ា​លី​យ៉ា​ខាង​”​ប៉ះ​សន្ទះ​ព្រហ្មចារី​”​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​

​បន្ទាប់​ពី​លេច​ធ្លាយ​រឿងអាស្រូវ​ទាក់ទង​នឹង​កំហុស​បច្ចេកទេស​លើ​ការ​ព្យាបាល​ បណ្តាល​ឲ្យ​ព្រះសង្ឃ​ជា​ចៅអធិការ​វត្ត​មួយ​អង្គ​ព្រះ​នាម​ នឹម​ វ​ណ្ណី​ ព្រះ​ជន្ម​២៥​ព្រះ​វស្សា​ គង់នៅ​វត្ត​អង្គ​អណ្តែត​ ឃុំ​ថ្មី​ ស្រុក​ជុំ​គិរី​ ខេត្តកំពត​ សុគត​ក្នុង​ពេល​វះកាត់​ដុំ​សាច់​បំពង់ក​ កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​ទៅ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ខណៈ​បិទ​បញ្ចប់​សំណុំរឿង​ត្រឹម​បង់លុយ​នោះ​ ឥឡូវនេះ​មន្ទីរពេទ្យ​ម៉ា​លី​យ៉ា​(Maliya​ Hospital)​មាន​ទីតាំង​ឋិត​នៅ​អគារ​លេខ​៤១០​ មហាវិថី​ព្រះ​មុនី​វង្ស​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ បាន​ចាប់ផ្តើម​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​សុសសាយ​ពាសពេញ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ទៀត​ហើយ​ ដោយសារ​មន្ទីរពេទ្យ​នេះ​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថ្មី​របស់​ខ្លួន​ថា​ មាន​បច្ចេកវិទ្យា​វះកាត់​ប៉ះ​សន្ទះ​ព្រហ្មចារី​ និង​ដេរ​បង្រួម​ទ្វារមាស​បែប​កូរ៉េ​ ដោយ​ធានា​សុវត្ថិភាព​ គ្មាន​ការ​ឈឺចាប់​ ងាយស្រួល​ឆាប់រហ័ស​ ឆាប់​ជា​សះស្បើយ​ និង​រក្សា​ការ​សម្ងាត់​ផ្ទាល់ខ្លួន​…(Sic!)​ ។​

​មជ្ឈដ្ឋាន​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ បាន​លើក​ជា​សំណួរ​ថា​ ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​មន្ទីរពេទ្យ​ម៉ា​លី​យ៉ា​បែប​នេះ​ តើ​ក្រសួងសុខាភិបាល​ និង​មន្ទីរ​សុខាភិបាល​ បាន​ជ្រាប​ដែរ​ឬទេ​ ខណៈ​ដែល​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​គេ​រិះគន់​ថា​ ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​ស្ត្រី​ខ្មែរ​ ព្រមទាំង​ប៉ះពាល់​ដល់​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ​ ដ្បិត​ស្ត្រី​ខ្មែរ​មិនមែន​គ្រប់យ៉ាង​ប្រដូច​បាន​ទៅ​នឹង​ស្ត្រី​កូរ៉េ​នោះ​ទេ​ ។​

​បុរស​ម្នាក់​ដែល​ជា​អ្នកលេង​ Facebook​ បាន​ Comment​ បែប​ចំអក​លេងសើច​ថា​ "​ចុ​ម​កន្តុមឆែប​ ធ្លាប់តែ​ឮ​គេ​ប៉ះ​កង់​ ម៉ូតូ​…​ឥឡូវ​គេ​មាន​ជំនាញ​ខាង​ប៉ះ​ដល់​អានោះ​ទៀត​ និង​មាន​បែប​កូរ៉េ​ឯណោះ​ផង​ គិត​ចង់ទៅ​សាកមើល​ដែរ​ ប៉ុន្តែ​ខ្លួនឯង​ជា​ប្រុស​…!"​ ។​

​សូម​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ មេត្តា​ត្រួតពិនិត្យ​មើល​អំពី​រូបភាព​នៃ​ការ​ឃោសនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​មន្ទីរពេទ្យ​ម៉ា​លី​យ៉ា​បែប​នេះ​ផង​ ពីព្រោះ​ជា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មាន​ចរិត​បង្អាប់បង្អោន​មើលងាយមើលថោក​ដល់​តម្លៃ​ស្ត្រី​ខ្មែរ​ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ ៕​

Maliya-Hospital.jpgssssMalia


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item