Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖​បន្ទាប់​ពី​​ការ​ស្រាវ​ជ្រាវលើ​​ករ​ណី​​ឃាត​កម្មដ៏​​សា​ហាវ​ព្រៃ​ផ្សៃស​មត្ថ​កិច្ច​​នគរ​បាល​​ស្រុក​​កំ​រៀងបាន​​ឃាត់​ខ្លួ​ន​​ជន​ដៃ​ដល់និង​​បក្ខ​ពួក​​ចំ​នួន

​ខេត្តបាត់ដំបង ៖​ បន្ទាប់​ពី​​ការ​ស្រាវ​ជ្រាវ លើ​​ករ​ណី​​ឃាត​កម្ម ដ៏​​សា​ហាវ​ព្រៃ​ផ្សៃ ស​មត្ថ​កិច្ច​​នគរ​បាល​​ស្រុក​​កំ​រៀង បាន​​ឃាត់​ខ្លួ​ន​​ជន​ដៃ​ដល់ និង​​បក្ខ​ពួក​​ចំ​នួន ៤​​នាក់ កាល​ពី​​វេលា​​ម៉ោង ៩​​យប់​​ថ្ងៃ​ទី​​១៧ ខែ​តុ​លា ឆ្នាំ​​២០​១៣ នៅ​​ស្រុក​​ប​​វេ​ល និង​​ស្រុក​​កំ​រៀង ខេត្តបាត់ដំបង ទាក់ទិន​ការកាប់​បុរស​ម្នាក់​ចំនួន ២ ពូថៅ​ស្លាប់ នៅក្នុង​វិទ្យាល័យ​កំរៀង រួច​ប្លន់​យក​ម៉ូតូ មួយគ្រឿង​និង​ទូរស័ព្ទ​មួយគ្រឿង យកទៅលក់​បញ្ចាំ ហើយ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត កាលពី​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣ ចាត់ការ​តាមផ្លូវ​ច្បាប់​។​

 

​ជនសង្ស័យ​ដែល​ត្រូវ ឃាត់ខ្លួន​រួមមាន​ទី​១-​ឈ្មោះ ញឹម សំអាត ហៅ​សេម អាយុ ៣៦ ឆ្នាំ​ជា​ជនដៃដល់ មាន​ទីលំនៅ​ក្នុងភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ទី​២-​ឈ្មោះ ហ៊ីម​រ៉ូ​សាលី អាយុ ៣៨ ឆ្នាំ​ជា​អ្នកទទួលផល​ចោរកម្ម មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ទី​៣-​ឈ្មោះ ម៉ន សុឃឿន អាយុ ២៦ ឆ្នាំ​និង​ទី​៤-​ឈ្មោះ ទូច ទី ភេទ​ស្រី​អាយុ ៣៣ ឆ្នាំ​ទាំងពីរ​នាក់ ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ជា​អ្នក​ចេញមុខ​ធានា​បញ្ចាំ​ម៉ូតូ និង​មាន​ទីលំនៅ​ក្នុងភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​ក៏បាន​ដកហូត​វត្ថុតាង រួមមាន​ម៉ូតូ​ម៉ាក​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ចំនួន​១​គ្រឿង និង​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​៤ ចំនួន​១​គ្រឿង​។ ចំណែក​បុរសរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ទេព ទិ​ត្យ​សំអុល អាយុ ១៩ ឆ្នាំ​ជា​សិស្ស​រៀន​ថ្នាក់​ទី​១២ វិទ្យាល័យ​ប​វេ​ល មាន​ឪពុក​ឈ្មោះ ទេព ស៊ាន និង​ម្តាយ​ឈ្មោះ ឡឹ​ក ផល្លី រស់នៅ​ភូមិ​សាំង​រាំង ឃុំ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់ ក្នុង​ថ្លុកឈាម​មាន​របួស​ចំនួន ២ ពូថៅ ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​កំរៀង កាលពី​ម៉ោង ៧​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣​។

 

​បុរស​ជា​ឃាតក​ឈ្មោះ ញឹម សំអាត ហៅ​សេម បាន​សារភាពថា នៅ​ថ្ងៃកើតហេតុ​ខ្លួន​បាន​ទូរស័ព្ទ ហៅ​ជនរងគ្រោះ​ដើរលេង នៅ​ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល រួច​ក៏​បន្តដំណើរ​មក​ស្រុក​កំរៀង រក​កន្លែង​សេព​គ្រឿងញៀន​។ នៅពេល​ជិះ​ម៉ូតូ​មកដល់ មុខ​វិទ្យាល័យ​កំរៀង ខ្លួន​ក៏​និយាយថា ចូល​សាលា​ជុះនោម ហើយ​ពេល​ជនរង​គ្រោះ​កំពុង​ឈឺ​នោម ខ្លួន​ក៏​ហក់​កាប់​ជនរងគ្រោះ​ពីក្រោយ មួយ​ពូថៅ​ហើយ​ជនរងគ្រោះ​ប្រកាច់ បែរមុខ​មក​ក៏​កាប់​មួយ​ពូថៅ​ទៀត រហូត​ដាច់ខ្យល់​តែម្តង​។ បន្ទាប់​មក​ក៏​យក​ទូរស័ព្ទ និង​ម៉ូតូ​ទៅរក​លក់​និង​បញ្ចាំ នៅផ្ទះ​ឈ្មោះ ហ៊ីម រ៉ូ​សាលី ដោយ​ឲ្យ​ឈ្មោះ ម៉ន សុឃឿន និង​ឈ្មោះ ទូច ទី ទាំងពីរ​នាក់ ជា​ប្តី​ប្រពន្ធ​ជួយ​ធានា​៕

Wat 181021


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item