រាជធានីភ្នំពេញ ៖ ដោយសារតូចចិត្ត នឹងប្រុសស្នេហ៍ដោះដៃ ទៅឳបស្រីថ្មីបានបង្ខំឲ្យ នារីវ័យក្មេងម្នាក់ដែលមានទុក្ខ ដូចទូលភ្នំក៏បានសម្រេចចិត្ត មកលោតទឹកលើស្ពានជ្រោយចង្វារសម្លាប់ខ្លួន តែចៃដន្យពេលលោតចូលទឹកប្រូង នារីរងគ្រោះចេះហែលទឹក ក៏អណ្តែតទៅទើនឹង រង្គសាលគង្គា ដែលចតចោលនៅជិត កំពង់ផែស្វយ័តភ្នំពេញ ទើបនគរបាលចេញទូក ទៅជួយស្រង់ កាលពីវេលាម៉ោង ១១និង៤៥ នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ ។
នារីដែលគិតខ្លីមានឈ្មោះ ថោង បញ្ញា អាយុ ២៤ ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ជាជាងអ៊ុតសក់ ហើយមុនពេលកើតហេតុ នាងបានជិះម៉ូតូឌុប មកគល់ស្ពានជ្រោយចង្វា ត្រើយខាងលិច ហើយដើរឡើងលើស្ពាន ក៏លោតទឹកតែម្តង។ តែដោយសារនាងចេះហែល ក៏បណ្តែតខ្លួនតាម ទឹកហូររហូតត្រូវបានសមត្ថកិច្ចចេញទូក មកជួយទាន់ពេលវេលា ហើយនាងបានអះអាងថា កន្លងមកនាងធ្លាប់លេបថ្នាំសម្លាប់ខ្លួន ជាច្រើនដងដែរតែមិនស្លាប់៕
Source from: watphnom-news.com
Post a Comment