Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបាត់ដំបង៖អគ្គិ​ភ័យ​​បាន​​ឆាប​ឆេះ​​ផ្ទះធ្វើ​​ពី​​ឈើ​​ប្រក់​​ស័ង្ក​សី​​មួយ​​ខ្នងរបស់​​ស្ត្រី​មេ​ម៉ាយ​​ម្នាក់និង​​ឆេះ​​កូន​ប្រុស​​អាយុ២០ឆ្នាំ​​ដែល​មាន​​រោគ​​សរ​សៃ​ប្រ​សាទ

​ខេត្តបាត់ដំបង ៖ អគ្គិ​ភ័យ​​បាន​​ឆាប​ឆេះ​​ផ្ទះ ធ្វើ​​ពី​​ឈើ​​ប្រក់​​ស័ង្ក​សី​​មួយ​​ខ្នង របស់​​ស្ត្រី​មេ​ម៉ាយ​​ម្នាក់ និង​​ឆេះ​​កូន​ប្រុស​​អាយុ ២០ ឆ្នាំ​​ដែល​មាន​​រោគ​​សរ​សៃ​ប្រ​សាទ ស្លាប់​​យ៉ាង​​អា​ណោច​អា​ធ័ម កាល​ពី​​វេ​លា​​ម៉ោង ៤​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​​១៨ ខែ​តុ​លាឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​សួស​អី ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ដោយ​គ្មាន​នរណាម្នាក់ ដឹង​មូលហេតុ​នោះឡើយ ។​

អធិការរង​ស្រុក​ឯក​ភ្នំ​លោក ចង់ សោ​ភ័​ណ្ឌ បានឱ្យដឹងថា ផ្ទះ​ដែល​ឆេះ​សម្លាប់ បុរសរងគ្រោះ​មាន​ទំហំ ៤​គុណ​៥ ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី បាំងជញ្ជាំង​ស្លឹក​ដូង​។ នៅ​ក្នុងផ្ទះ​ជនរងគ្រោះ មិនមាន​សម្ភារ​មានតម្លៃ​ប៉ុន្មាន​ទេ គឺ​មានតែ​គ្រែ​មួយ សម្លៀកបំពាក់​បន្ដិចបន្ដួច​ប៉ុណ្ណោះ ។ ផ្ទះ​ជនរងគ្រោះ​មានតែ​មនុស្ស ២ នាក់​ប៉ុណ្ណោះ​រស់នៅ គឺ​ម្ដាយ​ចាស់ជរា​ឈ្មោះ ហែម ឈុន​លន់ អាយុ ៥៥ ឆ្នាំ  និង​កូនប្រុស​ដែល​បាត់​បង់ជីវិត ក្នុង​ភ្នក់ភ្លើង​ឈ្មោះ ហែម សុភ័ក្ដ្រ អាយុ ២១ ឆ្នាំ និង​ជាម​នុស្ស មាន​ជំងឺសរសៃប្រសាទ​។

 

​មុន​កើតហេតុ​ម្ដាយ​ជនរងគ្រោះ ព្រោះ​តែមាន​ជំងឺ​បាន​ទៅ​ស្នាក់នៅ ជាមួយ​បងប្អូន​អ្នកជិតខាង នៅសល់តែ​ឈ្មោះ ហែម សុភ័ក្ដ្រ ដេក​នៅ​ក្នុងផ្ទះ​តែម្នាក់ឯង​។ នៅ​ម៉ោង ៤​ទៀបភ្លឺ​ថ្ងៃទី​១៨ ខែតុលា អ្នកភូមិ​បានឃើញ​អណ្ដាតភ្លើង ឆេះ​ផ្ទះ​ជនរងគ្រោះ យ៉ាង​សន្ធោសន្ធៅ​នៅលើ​ដំបូលផ្ទះ យ៉ាង​ពេញបន្ទុក​ទើប​មិនអាច​ពន្លត់ និង​ជួយ​ជនរងគ្រោះ​បាន ។ អគ្គិភ័យ​នេះ​អាច​បណ្ដាល មកពី​ទុស្សេ​ខ្សែភ្លើង  ព្រោះ​នៅផ្ទះ​ជនរងគ្រោះ មាន​ត​ខ្សែភ្លើង​រញ៉េរញ៉ៃ ដែល​អាច​ផ្ទុះ​ប៉ះ​ជញ្ជាំង​ស្លឹក​ដូង ៕

Wat 181018 Wat 181019


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item