Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បន្ទាប់​ពី​​នាំ​គ្នា​​ផឹក​​ទឹក​ត្នោត​ជូរស្រ​វឹង​​ជោក​ជាំស្ថិត​នៅ​​ក្នុង​ភូមិ​​សំ​បួរសង្កាត់​​ដ​ង្កោខណ្ឌ​ដង្កោយុវ​ជន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​​នាំ​គ្នា​​ផឹក​​ទឹក​ត្នោត​ជូរ ស្រ​វឹង​​ជោក​ជាំ ស្ថិត​នៅ​​ក្នុង​ភូមិ​​សំ​បួរ សង្កាត់​​ដ​ង្កោ ខណ្ឌ​ដង្កោ យុវ​ជន ២​​ក្រុម​​មាន​​គ្នា ៥​​ទៅ​​៦ នាក់ បាន​​ទាស់​ពាក្យ​​សំ​ដី​​​គ្នា ដោយ​សារ​តែ​​រឿង​ស្​រី​ញី រហូត​​ផ្ទុះ​​កំ​ហឹង​​ទ្រាំ​​មិន​បាន យក​​ដាវ​​ស៊ាំ​​ម៉ូ​​រៃ​​កាប់​គ្នា យ៉ាង​អនាធិបតេយ្យ ដោយ​ភាគី​ម្ខាង​បែកក្បាល និង​ភាគី​ម្ខាង​ទៀត ត្រូវ​រងរបួស​ដាច់​ម្រាមដៃ ៣ កាលពី​វេលា​ម៉ោង ១៦​និង​៣០ នា​ទី​ល្ងាច​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៣​។

ភាគី​ដែល​រងរបួស​រួមមាន​ទី​១- ឈ្មោះ  ហេង សុ​សាន្ត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ហេង ស៊ីថា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ស្នាក់នៅ​ជិត​ចំណុចកើតហេតុ ហើយ​ពួកគេ​ទាំង ២​នាក់​ត្រូវ​រងរបួស​ដាច់​ម្រាមដៃ​។ ចំណែក​ភាគី​បែកក្បាល​ទី​១-​ឈ្មោះ ជា ហូ​យ ភេទ​ប្រុស អាយុ ២១​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ដូរ ដុំ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ពួកគេ​ទាំង​២​នាក់ ជា​កម្មករសំណង់ ស្នាក់នៅ​ក្នុងភូមិ សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

 

​មុនពេល​កើតហេតុ​គឺ​ភាគី​ទាំង​២ បានមក​អង្គុយ​ផឹកស៊ី​នៅ​ជិតគ្នា ក្នុង​តូប​លក់​ទឹកត្នោតជូរ លុះ​ផឹកស៊ី​ស្រវឹង​ជោគជាំ​រៀងៗ​ខ្លួន​ក៏​លេច មុខ​នារី​ម្នាក់​ដែល​ភាគី​ទាំង ២ លួច​ស្រឡាញ់ តាំងពី​យូរ​មកហើយ​។ ខណៈ​នារី​រូបនោះ​ចូល​មកដល់​កន្លែងកើតហេតុ ភាគី​ទាំង​ពីរបាន​និយាយ លេងសើច​ជាមួយ​នាង​រហូត បណ្ដាល​ឲ្យ​ភាគី​ទាំង​២ ឈ្លោះប្រកែក​គ្នា ឈានដល់​ផ្ទុះ​ហិង្សា មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​អន្តរាគមន៍​ភ្លាមៗ​ផងដែរ ៕

 Wat 21101


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item