រាជធានីភ្នំពេញ ៖ អ្វីដែលជាទ្រព្យសម្បតិ្ត មានជាប់នឹងរូបកាយ របស់បុរសភេទ ព្រមទាំងមានតមៃ្លបំផុតសម្រាប់ខ្លួន គឺប្អូនតូច ឬប្រដាប់បន្តពូជ ហើយថ្វីដ្បិតតែវាជា វត្ថុដ៏សំខាន់ដែលមានជាប់រូបកាយ សម្រាប់ការបន្តពូជពង្សក៏ពិតមែនប៉ុន្តែសាមីបុគ្គលដែលជាម្ចាស់ទ្រព្យនោះ មិនអាចបញ្ជាដល់វត្ថុនោះទៅតាមចិត្តចង់ ដូចជាអ្នកបញ្ជាដៃជើងនោះទេ។
ប្រសិនបើ អវៈយវៈភេទនេះ រឹងងើបឆ្ងក់ពេញរូបរាងរបស់វា ដោយសាមីខ្លួន មិនទាំងបញ្ជាវាផងនោះបានសេចក្តីថា វាស្ថិតនៅក្នុងរយៈពេលមួយ ដ៏ពិសិដ្ឋណាស់សម្រាប់ខ្លួនអ្នក។ ប៉ុនែ្តសម្រាប់ករណីមួយនោះ ដែលថាអស់ឥទិ្ធពលរហូត លែងបញ្ជាវាបាន (ដេកស្តូក) នោះជាដំណាក់កាលមួយ ដែលមានបញ្ហាខ្លាំងហើយ។តើមានមូលហេតុអី្វខ្លះទៅ ដែលនាំឲ្យលិង្គ មិនងើបមិនរឹង ?
ទីមួយ ៖ បណ្តាលមកពី សរសៃឈាម។ ជាធម្មតាប្រសិនបើដំណើរ ឈាមរត់របស់អ្នកមានសភាព មាំមួនធម្មតាវិញនោះ ពេលដែលវត្ថុនោះត្រូវងើបរឹងឡើង គឺសរសៃឈាមបានប្រឹង បូមឈាមបំប៉ោងបានដល់ទៅ ២០ដង ប្រៀបធៀបពេលដែលវា មិនទាន់ងើបរឹង មុនពេលដែលអ្នករៀបចំខ្លួនជាស្រេច ដើម្បីបើកការវាយលុក ប្រយុទ្ធនៅក្នុងរឿងលើគ្រែ។
ជាមួយពេលដ៏យូរលង់ ខណៈអាយុរបស់អ្នកកាន់តែជ្រាជ្រេ (កាន់តែច្រើន) ណាស់ទៅហើយនោះ សរសៃឈាមដែលផ្តុំ នៅត្រង់អវៈយវៈភេទនោះ ពីមួយថ្ងៃទៅមួយថ្ងៃក៏ កាន់តែចុះខ្សោយទៅ រហូតដល់ការបូមឈាមទៅបំប៉ោងលិង្គ ឲ្យងើបបះរឹងឡើង ក៏មិនអាចធ្វើតទៅទៀត។ ដូច្នេះ ប្រដាប់បន្តពូជរបស់អ្នកក៏ត្រូវតែ ទទួលវាសនាទៅតាមនោះផងដែរ។
ទីពីរ ៖ ក៏ដោយសារតែ ខូចខាតប្រព័ន្ធផ្គត់ផ្គង់ ធ្វើឲ្យលិង្គងើបបះឡើងលែងរួច។ មានប្រភេទជំងឺជាច្រើនដែលបណ្តាលឲ្យ សរសៃប្រសាទត្រូវតែខូចបង់ ជារៀងរហូត (សរសៃប្រសាទដែលជួយ ដាស់អារម្មណ៍ឲ្យប្រដាប់ភេទរឹងឆ្ងក់) ពិសេសនោះ គឺជំងឺទឹកនោមផ្អែម។ មានមនុស្សប្រមាណជា ១០% ក្រោយ ពេលកើតជំងឺទឹកនោមផ្អែមហើយនោះ ត្រូវបាត់អស់រលីង នូវអារម្មណ៍ចង់រួមរ័ក។ ជាមួយអ្នកដែលកើតជំងឺទឹកនោមនេះ កាន់តែយូរពេលទៅនោះ មានចំនួនដល់ទៅ ៥០% ត្រូវបាត់បង់សមត្ថភាពរួមភេទតែម្តង និងស្ថានភាព (អស់សមត្ថភាពនៃលិង្គ)។
សភាពផ្នែកអារម្មណ៍ និងផ្លូវចិត្តទៀតសោត ក៏ជាកត្តាដ៏ពិសេសដែលធ្វើឲ្យ អ្នកបាត់បង់ចំណងរួមភេទសម្ព័ន្ធនោះដែរ ក៏ព្រោះតែលិង្គមិនងើប ឬមួយតែងតែធ្វើឲ្យបុរស ជួបបញ្ហានៅចំពោះមុខដៃគូ ដែលត្រៀមបម្រើសេវា ហើយទន្ទឹមពេលដែលបុរសភេទ បានត្រៀមជាស្រេចថា ខ្លួននឹងទទួលយក ការសេពសន្ថវៈផងដែរនោះ។
ទីបី ៖ កត្តាអ័កម៉ូនបុរសភេទ ដែលមាននៅក្នុងឈាម ត្រូវបាត់បង់ទៅអស់យ៉ាងច្រើន (Hormone Testosterone) ដែលធ្វើឲ្យប៉ះពាល់ ដល់ភាពរឹបឹងនៃប្រដាប់បន្តពូជ។ មូលហេតុខាងលើនេះហើយ សុទ្ធតែជាប្រភពដ៏ចំបង ដែលនាំឲ្យបុរសឈានដល់ ករណីអសមត្ថភាពនៃលិង្គ។
ដើម្បី ធ្វើការត្រួតពិនិត្យផ្នែកជីវសាស្ត្រ នៅក្នុងខ្លួនរបស់អ្នក ឲ្យដឹងថា តើអាប្អួនតូចសំឡាញ់នោះ អាចដំណើរការបានដែរឬទេ នៅពេលកំពុងដេកលក់? ដូច្នេះអ្នកគួរតែសាកល្បងមើល ចាប់តាំងពីពេលដែលអ្នកភ្ញាក់ពីដំណេក។ ប្រសិន បើការសាកល្បងយ៉ាងដូច្នេះ នៅតែពុំទទួលបានជោគជ័យទេនោះ អ្នកត្រូវតែគិតដោយខ្លួនឯងថា គួរតែទៅធ្វើការព្យាបាល ឬក៏ត្រូវជួបប្រាស្រ័យ ជាមួយអ្នកចិត្តសាស្ត្រកាមសាស្ត្រ៕
Source from: watphnom-news.com
Post a Comment