រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរ ឆ្លងកាត់តាមបណ្តោយ ផ្លូវជាតិលេខ១ បាននាំគ្នាចោមរោមមើល សាកសពបុរសម្នាក់ ដែលដេកស្លាប់អណ្តែតទឹក ក្នុងដីឡូត៍មួយកន្លែង ដែលគេមិនទាន់សាងសង់ផ្ទះ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅខាងកើតច្រកចូលវត្ត ជ្រោយអំពិល ស្ថិតនៅភូមិ ជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនពេលមានការភ្ញាក់ផ្អើល គេឃើញក្មេងៗនាំគ្នា ទៅរើសខ្យងនៅក្នុងដីឡូមួយកន្លែង ដែលមានទឹកដក់ត្រឹមជង្គង់ និងចង្កេះ ក៏ប្រទះឃើញសាកសពបុរសម្នាក់ អាយុប្រមាណជា ៥០ឆ្នាំ ស្លៀកខោខ្លីពណ៌ខៀវ ពាក់ស្បែកជើងស៊ក អាវយឺតដៃខ្លី ទំនងដូចជាអ្នកហាត់ប្រាណ បានដេកស្លាប់ ផ្កាប់មុខអណ្តែតក្នុងទឹកជាមួយនឹងព្រៃត្រែង មើលមិនចង់ស្គាល់ និងមានធំក្លិនស្អុយ។
គេមិនទាន់សន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយមូលហេតុអ្វីនោះឡើយ ហើយក៏មិនមាន បន្សល់អត្តសញ្ញាណ នៅជាប់ខ្លួនដែលអាចសំគាល់ ពីអាសយដ្ឋាននោះដែរ។ គេកំពុងសង្ស័យទៅលើ អ្នកចាំចំការម្នាក់ ដែលមានអាយុ និងភិនភាគដូចខាងលើ មានទីតាំងទល់មុខ ចំណុចកើតហេតុ ដែលគេមិនទាន់រកឃើញអ្នក ដែលបាត់ខ្លួននោះ។ ប៉ូលិសបានអូស សាកសពឡើងលើគោក ដើម្បីធ្វើកោសល្យវិច័យ និងស្រាវជ្រាវពីករណីស្លាប់នេះ៕
Source from: watphnom-news.com
Post a Comment