ប្រទេសអាមេរិក ៖ ប្រជាជននៅទូទាំងសកលលោក នឹងទទួលបាន អត្ថប្រយោជន៍ថ្មីមួយទៀត បន្ទាប់ពីស្រោមអនាម័យស្ត្រី ដែលអាចការពារ ប្រឆាំងនឹងការមានគភ៌ និងជំងឺកាមរោគ តាមរយៈការរំលាយ ក្នុងរាងកាយ ត្រូវបានគេបង្កើត ហើយក្រុមអ្នកជំនាញ បានអះអាងថា " ការការពារដោយប្រុងប្រយ័ត្ននេះ " អាចការពារសុវត្ថិភាព មនុស្សពីវីរុសហ៊ីវ និងការមានគភ៌ ដែលមិនចង់បានតាមរយៈ " ការរំលាយ " និង បញ្ចេញសារធាតុគីមី។
ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ វ៉ាស៊ីនតោន បានអភិវឌ្ឍន៍ឡើង នូវស្រោមអនាម័យនេះ ពីសរសៃហ្វៃប៊ឺល្អិតៗជាច្រើន តាមរយៈវិធីសាស្ត្រដ៏ពិសេសមួយ។ សរសៃហ្វៃប៊ឺ មើលទៅដូចជា ក្រណាត់សម្លៀកបំពាក់នេះ ត្រូវបានត្បាញចេញ ពីឱសថទៅជា "សំណាញ់" ស្តើងបំផុតហើយ សំណាញ់នេះក្រោយមកត្រូវបាន គេរចនាឡើងដើម្បីធ្វើឲ្យរលាយ បន្ទាប់ពីការប្រើប្រាស់ ក្នុងរយៈពេលតែប៉ុន្មាននាទី ឬ ច្រើនថ្ងៃផងដែរ។
ស្រោមអនាម័យនេះ មិនត្រឹមតែអាចបង្ខាំងស្ពែម បានប៉ុណ្ណោះទេ តែវាថែមទាំងអាចបញ្ចេញ នូវឱសថប្រឆាំងហ៊ីវ និង ថ្នាំពន្យាrកំណើត ដ៏មានប្រសិទ្ធភាពទៀតផង។ លោកគីម វូដរ៉ូ ជំនួយការសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ វ៉ាស៊ីនតោន ផ្នែកបង្កើតហ្សែន បាននិយាយថា " ក្តីសុបិនរបស់យើង គឺការបង្កើតផលិតផលមួយ ដែលស្ត្រីអាចប្រើប្រាស់ ដើម្បីការពារខ្លួន ពីការឆ្លងវីរុសហ៊ីវ និងការមានគភ៌ ដោយមិនបានព្រាងទុក ។ ស្រោមអនាម័យថ្មីនេះ នឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ និងអនុញ្ញាតឲ្យស្ត្រីមាន អារម្មណ៍ចង់ប្រើប្រាស់វា៕
Source from: watphnom-news.com
Post a Comment