រាជធានីភ្នំពេញ ៖ មន្ត្រីយោធានៅអង្គភាព កងពលតូចលេខ ៧០ ម្នាក់ បានរងរបួសបែកក្បាល ហូរឈាមជោគខ្លួន ដោយសារតែមន្ត្រីនគរបាល ផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ និងប៉ុស្តិ៍កាកាប ស្ទាក់ចាប់វាយ និងកូនសោរម៉ូតូ បន្ទាប់ពីមានជម្លោះ ពាក្យសម្តីជាមួយគ្នា តាមដងផ្លូវកាលពីវេលាម៉ោង ប្រមាណ ១១យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ភ្លើងស្តុបមុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
មុនពេលកើតហេតុ មន្ត្រីយោធារងគ្រោះឈ្មោះ រស្មី បានជិះម៉ូតូម៉ាក ស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកសេ ១២៥ ពាក់ស្លាកលេខភ្នំពេញ 1AQ-2940 បើកដោយបុរសម្នាក់ និងជិះពីក្រោយដោយនារីម្នាក់ និងម៉ូតូមួយគ្រឿងទៀត ម៉ាកវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ 1AB-2192 ក្នុងទិសដៅ ពីលិចទៅកើតហេតុដូចគ្នា។
មកដល់ចំណុចកើតហេតុ ជនបង្កជាមន្ត្រីនគរបាល បានបើកប្រជែងម៉ូតូរបស់ឈ្មោះ រស្មី ពេលនោះឈ្មោះ រស្មី បានស្រែកប្រាប់ថា កុំជិះលឿនពេក។ ពេលនោះមន្ត្រី នគរបាលមានកំហឹង ក៏បានឈប់ម៉ូតូ និងស្ទុះទៅចាប់ជនរងគ្រោះ ក្រៀកវាយនិងយកកូនសោរ ទៅចាក់ចំក្បាល បណ្តាលឲ្យហូរឈាម ស្រោចខ្លួនតែម្តង។ ក្រោយពេលកើតហេតុ ជនដៃដល់ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុក ម៉ូតូនៅកន្លែងកើតហេតុ៕
Source from: watphnom-news.com
Post a Comment