Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ចាប់​តាំង​ពី​​លោកតេងសួនបាន​​ឡើង​​ជំ​នួស​​តំ​ណែង​​លោកជុំសា​វុធ

​រាជធានី​ភ្នំពេញ ៖ ចាប់​តាំង​ពី​​លោក តេង សួន បាន​​ឡើង​​ជំ​នួស​​តំ​ណែង​​លោក ជុំ សា​វុធ ក្នុង​នាម​​ជា​​ប្រ​ធាន​​គណៈ​កម្ម​ការ​​ស្រាល បង្ក្រាប​​បទ​ល្មើស​​លើ​​ផ្ទៃ​ស​មុទ្រ ចំណុះ​​ឲ្យ​​អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិ គេ​​សង្កេត​ឃើញ​លោក តេង សួន អត់​ដែល​បានបង្ហាញ​ស្នាដៃ​អ្វី​ទេ គឺ​សម្ងំ​យ៉ាង​សុខ​ស្រួល ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ ការដឹកជញ្ជូន​ឈើ​គ្រញូង​និង​ការនាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ដែល​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឆ្លងកាត់​ផ្ទៃសមុទ្រ​ខ្មែរ​។ ដូច្នេះហើយ​បានជា មន្ត្រី​តូចតាច​មួយចំនួន បាន​សំណូមពរ​ឲ្យ អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​រំសាយ​ក្រុម​បង្ក្រាប បទល្មើស​លើ​ផ្ទៃសមុទ្រ ចាប់ពីពេលនេះ​តទៅ ដើម្បី​សន្សំសំចៃ​ថវិកាជាតិ​។​

 

​មន្ត្រី​តូចតាច​មួយចំនួន​បាន​អះអាងថា កាលពី​ជំនាន់​លោក ជុំ សាវុធ គេ​សង្កេតឃើញ​នគរ​បាលប​ង្ក្រា​ប​បទល្មើស​លើ​ផ្ទៃសមុទ្រ បានធ្វើ​សកម្មភាព​បង្ក្រាប ក្រុម​ឈ្មួញ​ដែល​រកស៊ី ដឹកជញ្ជូន​ទំនិញគេចពន្ធ​ម្តងម្កាល​ផងដែរ ប៉ុន្តែ​ក្រោម​ការគ្រប់គ្រង​របស់លោក តេង សួន បែរជា​ស្ងាត់​ដូច​ចោរលួច​សេះ​។ មិនមែន​មានន័យថា​ជំនាន់​លោក តេង សួន គ្មាន​បទល្មើស​ឆ្លងកាត់​ផ្ទៃសមុទ្រ​នោះទេ ប៉ុន្តែ​លោក តេង សួន និង​មន្ត្រី​ជំនិតៗ​របស់គាត់ មាន​ជំនាញ​ស៊ីលុយ​ពី​ក្រុម​ឈ្មួញ​ស្ងាត់ៗ មិន​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប បទល្មើស​លើ​ផ្ទៃសមុទ្រ​នោះទេ ព្រោះ​ក្នុង​មួយខែៗ នគរបាល​បង្ក្រាប​បទ​ល្មើស លើ​ផ្ទៃសមុទ្រ​អាច​ប្រមូល​ លុយ​បាន​ច្រើនសន្ធឹក យក​បាវ​ច្រក​គ្មានទេ​។​

 

​នៅលើ​ផ្ទៃសមុទ្រ​របស់​កម្ពុជា ចាប់ពី​ខេត្តកំពត កោះកុង និង​ខេត្ត​ព្រះសីហនុ គឺមាន​បទល្មើស​គ្រប់​ប្រភេទ​ដូចជា ទូក​ដឹកជញ្ជូន​ឈើ​គ្រញូង ចេញពី​ខេត្តកោះកុង​យ៉ាង​គគ្រឹកគគ្រេង នាំយកទៅ​លក់​នៅ​ស្រុក​យួន ប្រព្រឹត្ត​ដោយ​ឈ្មួញ​ធំៗ​២​នាក់ គឺ​ឈ្មោះ ពៅ និង​ឈ្មោះ ហេង​។ ដោយឡែក មាន​ទូក​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ រួមទាំង​ប្រេងម៉ាស៊ូត មកពី​ស្រុក​សៀម និង​ស្រុក​យួន ចូល​ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ មួយថ្ងៃៗ​រាប់ម៉ឺន​លីត្រ ត្រូវជា​រាប់សិប​តោន គេ​មិនដែល​ឃើញ​ក្រុម​បង្ក្រាប បទល្មើស​លើ​ផ្ទៃសមុទ្រ របស់លោក តេង សួន យកចិត្តទុកដាក់​គិតគូរ បង្ការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ទាំងនេះ​ទេ​។​

 

​សូម្បីតែ​ទូក​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ មកពី​ស្រុក​យួន​និង​ស្រុក​សៀម របស់​ក្រុម​ឈ្មួញ​ទាំង​ធំ​ទាំង​តូច ជាពិសេស​ទូក​ដឹកទំនិញ មកពី​ចំណុច​ខ្លង​ស៊ុន នៃ​ស្រុក​សៀម មក​លើកដាក់​ទំនិញ​នៅ​ចំណុច ផែ​ស្រែអំបិល ផែ​កែវផុស សុទ្ធ​តែមាន​ទំនាក់ទំនង បង់លុយ​ឲ្យ​លោក តេង សួន ជាប់​ជាប្រចាំ​។ ទូក​នេសាទ របស់​សៀម យួន ដែល​ចូលមក​ធ្វើ​សកម្មភាព ដោយ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ ក្នុង​មួយថ្ងៃៗ​រាប់រយ​ទូក ហើយ​ទូក​នេសាទ​ទាំងនោះ បាន​ប្រើប្រាស់​ឧបករណ៍ នេសាទ​ល្មើសច្បាប់​ដូចជា ទូក​អូស​គូ ទូក​ប្រើ​ភ្លើង​ហ្វា ប្រើ​អួន​ក្រឡា​ញឹក ឬ​អួន​ឆក់ បំផ្លិចបំផ្លាញ​ធនធាន​មច្ឆជាតិ​ខ្មែរ ក្នុង​ដែនសមុទ្រ ក៏​មិនដែល​មានការ​បង្ក្រាប​។​

 

​ត្រង់ចំណុច​នេះ ច្បាស់​ណាស់​ដែលថា បញ្ហា​ផលប្រយោជន៍ បានធ្វើ​ឲ្យ​ក្រុម​បង្ក្រាប បទល្មើស​លើ​ផ្ទៃសមុទ្រ​របស់លោក តេង សួន មិនដែល​ហ៊ាន​ហើបមាត់ ពីបទ​ល្មើស​នេសាទ របស់​ទូក​សៀម និង​យួន ប៉ុន្តែ​គេ​ឃើញ​កម្លាំង​របស់លោក តេង សួន បាន​បើក​ម៉ា​រី​ន បើក​អូប័រ ទៅ​សំចត​កណ្តាល​សមុទ្រ ធ្វើជា​ទីតាំង​សម្រាប់​ឲ្យ​ក្រុម​ឈ្មួញ ចូល​បង់លុយ​យ៉ាង​អនាធិបតេយ្យ​បំផុត​។ ដូចដែល​ប្រជាពលរដ្ឋ​មួយចំនួន​បានលើកឡើង​ថា ក្នុងប្រទេស​កម្ពុជា មាន​ប៉ុស្តិ៍​ជជុះ​ទាំង​លើគោក ទាំង​ក្នុង​ទឹក រហូតដល់​ដែនសមុទ្រ ហើយ​ក្រុម​បង្ក្រាប​បទល្មើស​ជើង​ទឹក របស់លោក តេង សួន ក៏បាន​ធ្វើ​សកម្មភាព​ប្រដេញ ចាប់​ទូក​នេសាទ​ខ្មែរ​តូចៗ​ដើម្បី​យកលុយ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​។​

 

​សម្រាប់​ទូក​របស់ សៀម​និង​យួន ដែល​បាន​ចូលមក​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍ នេសាទ​ល្មើសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ យ៉ាង​អនាធិបតេយ្យ​នោះ ត្រូវបាន​មន្ត្រី​តូចតាច​មួយចំនួន បង្ហើប​ឲ្យ​ដឹងថា ទូក​នេសាទ របស់​សៀម យួន មួយគូៗ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី របស់លោក តេង សួន មិនតិចជាង​១០​ម៉ឺន​បាត​នោះទេ ក្នុង​មួយខែៗ​ទើប​គ្មាន​ការបង្ក្រាប​។ បើ​រួមបញ្ចូល​ទាំង​ទូក និង​សា​ឡង់ ដែល​ដឹកជញ្ជូន​ឈើ​គ្រញូង​យកទៅលក់​នៅ​ស្រុក​យួន របស់​ឈ្មួញ​ធំៗ​មួយចំនួន ក៏បាន​បង់លុយ​ឲ្យ​ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​មិនតិច​ដែរ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ ហើយ​គេ​ដឹងថា​សា​ឡង់ ដឹកឈើ​គ្រញូង​នីមួយៗ ធ្លាប់​បង់លុយ​ឲ្យ​ក្រុម​បង្ក្រាប​បទល្មើស លើ​ផ្ទៃសមុទ្រ​ខ្ទង់​រាប់ម៉ឺន​ដុល្លារ​ឯណោះ​៕

Wat 151020 Wat 151021 Wat 151022


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item