Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​បុរស​ឈ្មោះ​ហេង​ឡុ​ង​អាយុ​៣២​ឆ្នាំ​ជា​កូនប្រុស​របស់​ថៅកែ​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​តុង​ត្រូវជា​ប្តី​របស់​ជន​រង​គ្រោះ​និង​ស្ត្រី​វ័យក្មេង​ម្នាក់​ទៀត​ឈ្មោះ​

​បុរស​ឈ្មោះ​ ហេង​ឡុ​ង​ អាយុ​៣២​ឆ្នាំ​ ជា​កូនប្រុស​របស់​ថៅកែ​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ តុង​ ត្រូវជា​ប្តី​របស់​ជន​រង​គ្រោះ​ និង​ស្ត្រី​វ័យក្មេង​ម្នាក់​ទៀត​ឈ្មោះ​ ប្រាក់​ សុវណ្ណ​វ​លក្ខណ៍​ អាយុ​២៣​ឆ្នាំ​ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ ស្នាក់​នៅ​សង្កាត់​បឹង​កេងកង​ទី​៣​ ខណ្ឌចំការមន​ និង​ត្រូវជា​ស្រី​កំណាន់ចិត្ត​របស់​ឈ្មោះ​ ហេង​ឡុ​ង​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ប្លន់​យក​ទ្រព្យសម្បត្តិ​ និង​ចូល​អារ​.​ក​សម្លាប់​ស្ត្រី​ម្នាក់​ទាំង​មាន​ផ្ទៃពោះ​ឈ្មោះ​ គួ​ លី​ជូរ​ អាយុ​៣៤​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​ស្របច្បាប់​របស់​ឈ្មោះ​ ហេង​ឡុ​ង​ ដល់​ក្នុងផ្ទះ​ជាន់​ទី​១​ ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​ បន្សល់​ទុក​នូវ​កូនប្រុស​អាយុ​១​ឆ្នាំ​ឲ្យ​កំព្រាម្តាយ​ កាលពី​រាត្រី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៣​កន្លង​មក​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​ឃាតកម្ម​នេះ​ បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ដឹង​ថា​ ប្តី​និង​ស្រី​កំណាន់ចិត្ត​របស់​ប្តី​ត្រូវ​បាន​ជាប់​ឈ្មោះ​សង្ស័យ​ជា​ឃាតក​អារ​.​ក​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ដើម្បី​យក​ទ្រព្យសម្បត្តិ​ទៅ​វិញ​ ។​ ​

សូម​រំលឹក​ជូន​ដែរ​ថា​ កាលពី​រាត្រី​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​ប្រមាណ​២១​និង​៣០​នាទី​ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ដោយ​ឃាតក​ចូល​អារ​.​ក​សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ឈ្មោះ​ គួ​ លី​ជូរ​ អាយុ​៣៤​ឆ្នាំ​ ស្នាក់​នៅ​ជាមួយ​កូនប្រុស​អាយុ​១​ឆ្នាំ​ ដល់​ក្នុងផ្ទះ​ជាន់​ទី​១​ ឋិត​នៅ​ផ្លូវ​លេខ​៦៤៥​ ភូមិ​ដើម​មក្លឿ​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​ស្ត្រី​រូប​នោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ពូក​ និង​បាន​រស់​ជីវិត​តែ​កូនប្រុស​អាយុ​១​ឆ្នាំ​ប៉ុណ្ណោះ​ ខណៈ​ដែល​ប្តី​ឈ្មោះ​ ហេង​ឡុ​ង​ មិន​នៅផ្ទះ​ ។​ ​

មួយ​ថ្ងៃ​ក្រោយមក​ គឺ​នៅ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៣​ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ ករណី​នេះ​ជា​ឃាតកម្ម​គ្រោង​ទុកជា​មុន​ប្លន់​យក​ទ្រព្យសម្បត្តិ​ ដែល​ក្នុង​ចំណោម​ឃាតក​អាច​មាន​អ្នក​ស្គាល់​ជាមួយ​ម្ចាស់ផ្ទះ​ ទើប​អាច​ចេញចូល​ផ្ទះ​នេះ​បាន​ដោយ​ស្រួល​ដូច្នេះ​ ។​ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ដែល​បាត់បង់​មាន​ទឹកប្រាក់​ចំនួន​១៣.០០០​ដុល្លារ​អា​មេ​រិ​ក​ ខ្សែដៃ​ប្លា​ទី​ន​ដាំ​ត្បូង​ពេជ្រ​១​ខ្សែ​ ចិញ្ចៀន​ប្លា​ទី​ន​២​វង់​ ខ្សែ​ក​មាស​៣​ខ្សែ​ និង​ម៉ូតូ​ឆា​លី​១​គ្រឿង​ ។​

​លុះ​មក​ដល់​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៣​នេះ​ ក្រោយ​ពី​បាន​អង្កេត​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​រួច​មក​ ទើ់ប​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ឈាន​ទៅ​ឃាត់ខ្លួន​បុរស​ជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ហេង​ឡុ​ង​ និង​ស្រី​កំណាន់ចិត្ត​របស់​បុរស​រូប​នេះ​ពី​បទ​សង្ស័យ​ជា​ឃាតក​សម្លាប់​ប្រពន្ធ​ខ្លួនឯង​តែ​ម្តង​ ។​ ​នេះ​គឺជា​រឿង​គួរ​ឲ្យ​ពិចារណា​មួយ​ដែល​ស្រី​កំណាន់ចិត្ត​របស់​ប្តី​មាន​វ័យក្មេង​ខ្ចី​ជាង​ប្រពន្ធ​ដែល​មាន​អាយុ​ច្រើន​ជាង​ប្តី​ ព្រមទាំង​មានកូន​រួច​ហើយៗ​ហ៊ាន​ដាច់​ចិត្ត​បង្ក​អំពើ​ឃាតកម្ម​ដូច្នេះ​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ ៕​

ddd


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item