Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​គេហទំព័រ​ក្នុងស្រុក​មួយ​ឈ្មោះ​Avatar​News​ដែល​មាន​និន្នាការ​គាំទ្រ​នយោបាយ​គណបក្ស​កាន់កាប់​អំណាច​ក្រោម​ចំណងជើង​ថា​"​ក្រុម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រើ​ហិង្សា​ទៅ​លើ​បុរស​ម្នាក់​"​

​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​គេហទំព័រ​ក្នុងស្រុក​មួយ​ឈ្មោះ​ Avatar​ News​ ដែល​មាន​និន្នាការ​គាំទ្រ​នយោបាយ​គណបក្ស​កាន់កាប់​អំណាច​ ក្រោម​ចំណងជើង​ថា​ "​ក្រុម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រើ​ហិង្សា​ទៅ​លើ​បុរស​ម្នាក់​"​ ក្នុង​ខណៈ​ដែល​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ​ "CITA"​ ដឹកនាំ​ដោយ​លោក​ រ៉ុ​ង​ ឈុ​ន​ រៀបចំ​កម្មវិធី​ជួបជុំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ទីលាន​ប្រជាធិបតេយ្យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ ។​

បន្ទាប់​ពី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​របៀប​លៃលក​ឲ្យ​រហ័ស​ទាន់ចិត្ត​ នាំ​ឲ្យ​មាន​អ្នក​ចូល​អាន​ច្រើន​សន្ធឹកសន្ធាប់​ចង់​គាំង​វែ​ប​សាយ​រួច​មក​ គេហទំព័រ​ដដែល​នេះ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​សា​ជា​ថ្មី​របស់​ខ្លួន​ ក្រោម​ចំណងជើង​ថា​ "​កង​សន្តិសុខ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រើ​ហិង្សា​ទៅ​លើ​បុរស​ម្នាក់​ដែល​កាន់​កាំភ្លើង​ចូល​ទីលាន​ប្រជាធិបតេយ្យ​"​ ។​ ​

តាម​ការ​ចុះ​ផ្សាយ​លើក​ទី​២​របស់​គេហទំព័រ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខាងលើ​នេះ​ បាន​បញ្ជាក់​ថា​ បុរស​ដែល​ត្រូវ​បាន​គេ​ប្រើ​អំពើ​ហិង្សា​នោះ​មានឈ្មោះ​ ប៉ឹង​ ជឿន​ អាយុ​៣៥​ឆ្នាំ​ កាន់​កាត​កាសែត​ក្នុង​អង្គភាព​គេហទំព័រ​មង្គល​រិ​ទ្ធិ​ និង​មាន​កាន់​កាំភ្លើង​ផង​ ។​

​យោង​តាម​ឯកសារ​ជា​ព័ស្តុតាង​បាន​បង្ហាញ​ថា​ បុរស​ឈ្មោះ​ ប៉ឹង​ ជឿន​ ទទួល​បាន​ប័ណ្ណ​ព័ត៌មាន​លេខ​២១៨​ /១៣​ ចុះ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៣​ "​ផុតកំណត់​នៅ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៤"​ ចេញ​ដោយ​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ​ និង​មាន​ចុះហត្ថលេខា​ដោយ​ឈ្មោះ​ ឃុ​ត​ សំខាន់​ ។​ លើស​ពី​នេះ​ បុរស​ឈ្មោះ​ ប៉ឹង​ ជឿន​ បាន​កាន់​ប័ណ្ណ​សំគាល់​ជា​អ្នកតំណាង​ផ្នែក​លក់​ឲ្យ​ក្រុមហ៊ុន​មង្គល​រិ​ទ្ធិ​ អ៊ី​ម​ផត​&​អិ​ច​ផត​ ខូ​អិ​ល​ធី​ឌី​ "​ផុតកំណត់​នៅ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៣"​ទៀត​ផង​ ។​

​ចំណុច​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ក្នុង​សាច់​រឿង​នេះ​ គឺ​ត្រូវ​បាន​គេ​ចោទ​ជា​សំណួរ​ថា​ បើ​បុរស​ឈ្មោះ​ ប៉ឹង​ ជឿន​ ជា​អ្ន​កកាសែត​ទទួល​បាន​ប័ណ្ណ​ព័ត៌មាន​ចេញ​ដោយ​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ​ តើ​ហេតុ​អ្វី​បុរស​រូប​នេះ​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​ ?

​ការ​កត់សំគាល់​ជាក់ស្តែង​នា​ពេល​កន្លង​មក​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ពិតជា​មាន​អ្នក​កាន់​ប័ណ្ណ​សារព័ត៌មាន​ ហើយ​មាន​កាន់​អាវុធ​ប្រាកដ​មែន​ ដែល​អ្នក​ទាំងនោះ​ជា​អ្នកកាសែត​មានឱកាស​គាំទ្រ​ផ្កាប់មុខ​ឲ្យ​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ និង​ជា​អ្នក​ព័ត៌មាន​របស់​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ទៀត​ ដែល​ដើរតួ​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​អង្គភាព​របស់​ខ្លួន​ផង​ និង​ជា​អ្នកស៊ើប​ការណ៍​ដែល​គេ​និយម​ហៅ​ថា​ "​ក្រុម​ភ្នាក់ងារ​ស៊ើប​យកការណ៍​"​ផង​ ។​

​ក្រុម​មនុស្ស​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ដឹកនាំ​ដោយ​លោក​ រ៉ុ​ង​ ឈុ​ន​ បាន​និយាយ​អះអាង​ថា​ ពួក​គេ​ត្រូវការ​សុវត្ថិភាព​សម្រាប់​អ្នកចូលរួម​ទាំងអស់​ ជា​ពិសេស​ត្រូវ​បង្ការ​ទុកជា​មុន​ចំពោះ​អ្នកមាន​អាវុធ​ជាតិ​ផ្ទុះ​ជាប់​នឹង​ខ្លួន​ ។​ ​

សូម​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ នីតិកាល​ទី​៥​នៃ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ មេត្តា​ពិចារណា​និង​មាន​វិធានការ​ទៅ​លើ​ករណី​កាំភ្លើង​ធ្លាក់​ទៅ​ក្នុង​ដៃ​អ្នកកាសែត​នេះ​ផង​ ពីព្រោះ​វា​បាន​ផ្តល់​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សន្តិសុខ​ជាតិ​ទាំងមូល​ ៕​

Poeng-ChoeunPoeng-Choeun1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item