រាជធានីភ្នំពេញ ៖ ឧត្ដមសេនីយ៍ទោ ក្រសួងមហាផ្ទៃម្នាក់បានបើក រថយន្ដឡិចស៊ីសកូនកាត់ RX300 បុកជាមួយរថយន្ដកុងតឺន័រ របស់ក្រុមហ៊ុនអូលែរ បណ្ដាលឱ្យរងនូវការខូចខាត ខ្ទេចក្បាលមួយចំហៀងកាលពីវេលាម៉ោង ៨ យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ ។
រថយន្ដដែលរងការខូចខាតម៉ាក ឡិចស៊ីសកូនកាត់ RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-3231 បើកបរដោយឈ្មោះ ជិន ចាយ ភេទប្រុស អាយុ ៥០ ឆ្នាំ មានឋានៈជាឧត្ដមសេនីយ៍ទោ ក្រសួងមហាផ្ទៃ ហើយរថយន្ដប្រភេទ ដឹកកុងតឺន័ររបស់ ក្រុមហ៊ុនអូលែ ពាក់ស្លាកលេខ ក-២៥ ៦០ ភព.៣ ។
មុនពេលកើតហេតុ រថយន្ដឡិចស៊ីស RX300 បើកបរដោយលោកឧត្ដមសេនីយ៍ទោ ក្នុងទិសដៅពីកៀនស្វាយ មករាជធានីភ្នំពេញ ស្រាប់តែ បើកជែងរថយន្ដមួយគ្រឿងទៀត នៅពីមុខតែមិនផុត ក៏ត្រូវរថយន្ដកុងតឺន័រ បើកក្នុងទិសដៅផ្ទុយគ្នា បុកចំពីមុខចំហៀងខាងស្ដាំ ខូចខាតយ៉ាងដំណំ៕
Source from: watphnom-news.com
Post a Comment