រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលផឹកស៊ីស្រវឹង បានប្រើប្រាស់អំពើហិង្សា វាយម្តាយនិងកូនបង្កើតខ្លួនឯង បណ្តាលឲ្យរងរបួសជាច្រើនលើកច្រើនសារ មិនកែខ្លួនត្រូវសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំសំរោងធំ ស្រុកកៀនស្វាយ ឃាត់ខ្លួនកាលពីវេលាម៉ោង ២០និង៣០ នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នៅចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ។
ជនសង្ស័យមានឈ្មោះ ឃុត ធន អាយុ ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ នៅពេលផឹកស្រាស្រវឹងម្តងៗ ឈ្មោះ ឃុត ធន តែងតែរករឿងវាយកូន និងម្តាយបង្កើតរបស់ខ្លួន ជាញឹកញាប់ រហូតដល់ថ្ងៃកើតហេតុលើនេះ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ ឃុំសំរោងធំ ធ្វើការឃាត់ខ្លួន បញ្ជូនមកអធិការស្រុកតែម្តង ។
យ៉ាងណាក៏ដោយលោក យាយ លី គង់ អាយុ៨៦ឆ្នាំ និងចៅចំនួន ៥នាក់ បានធ្វើដំណើរមកកាន់អធិការ ដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីធានាឈ្មោះ ឃុត ធន ដែលជាកូនរបស់គាត់នោះ ត្រឡប់ទៅផ្ទះវិញ ។ ឈ្មោះ ឃុត ធន ត្រូវប្រពន្ធចុះចោល តាំងពីកូនពៅ មានអាយុ ១ឆ្នាំ ។ ដោយឡែកកូនបងស្រី អាយុ ១៥ឆ្នាំ ដើរស៊ីឈ្នួលគេ យកលុយមកចិញ្ចឹមប្អូនៗ និងចិញ្ចឹមរូបគាត់ផងដែរ ព្រោះឈ្មោះ ឃុត ធន ស្រវឹងស្រាស្ទើររាល់ថ្ងៃ៕
Source from: watphnom-news.com























Loading...




Post a Comment