ក្រុងប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានរាយការណ៍នៅថ្ងៃអាទិត្យនេះ វិស័យអាកាសចរណ៍ចិន កំពុងត្រូវការអាកាសយានិក ជាចាំបាច់ក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ ដែលនឹងមានរហូត ដល់ទៅជាង ៤ពាន់នាក់ ហើយនៅសាលពិព័រណ៍ អាកាសចរណ៍ស៊ីវិល អន្តរជាតិ របស់ប្រទេសចិន បានបង្កើនការបណ្តុះបណ្តាល ដើម្បីបំពេញនូវតម្រូវការ ដែលចេះកើនឡើងនេះ។
ការហោះហើរជាក្តីស្រមើស្រមៃមួយរបស់ វ៉ូយូ អីចឹងហើយទើបគាត់ សម្រេចចិត្តចុះឈ្មោះ យកអាជ្ញាប័ណ្ណអាកាសយានិកឯកជន ដែលគាត់រំពឹងថា វាអាចជួយសម្រេច បំណងរបស់គាត់ បាននៅថ្ងៃអនាគត។ លោក វ៉ូយូ ជាអ្នកហ្វឹកហ្វឺន អាកាសយានិក បានថ្លែងថា “បន្ទាប់ជាប់ជាអាកាសយានិក ដែលមានលក្ខណៈសម្បត្តិ ខ្ញុំអាចធ្វើកិច្ចការបានជាច្រើន រួមមានដំណើរទស្សនាចរណ៍ផ្លូវអាកាស ហ្វឹកហ្វឺនការហោះហើរជាឯកជន និងចេះមើលមើលផែនទីអាកាស។ ប៉ុន្តែមិនច្រើនដូចអាកាសចរណ៍ស៊ីវិល ដែលមានជម្រើសច្រើននោះទេ”៕
Source from: watphnom-news.com























Loading...




Post a Comment