រាជធានីភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ សង្ស័យញៀនថ្នាំដល់កម្រិត បានដើរក្នុងសភាព ទ្រេតទ្រោតតែម្នាក់ឯង ហើយក៏ប្រាស់ខ្លួន ដេកលើចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនិងអ្នកដំណើរ កាលពីវេលាម៉ោង ១០និង២០ នាទីព្រឹកថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចខាងលិច មន្ទីរពេទ្យព្រះអង្គឌួង ផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនបរទេស ស្បែកសម្នាក់ មានអាយុជាង៤០ឆ្នាំ ស្លៀកពាក់ស្អាតបាត បានដើរក្នុងសភាពទ្រេតទ្រោត តាមបណ្តោយផ្លូវលេខ៥១ ពីត្បូងមកជើង ប្រហែលជាញៀនថ្នាំខ្លាំងពេក ស្រាប់តែប្រាស់ខ្លួនដេកនៅលើចិញ្ចើមផ្លូវ ក៏គ្នាចោមរោមមើល ដោយនឹកស្មានថា ជនបរទេសរូបនោះ មានបញ្ហាអ្វីកើតឡើង ហើយបានហៅ រថយន្តសាមុយ មន្ទីរពេទ្យកាល់ម៉ែតមកដឹកយកទៅសង្គ្រោះផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment