ខេត្តពោធិ៍សាត់ ៖ ដោយសារតូចចិត្ត រឿងប្រពន្ធមិនឱ្យរួមរ័ក ហើយស្តីបន្ទោសពីការ ស្រេកឃ្លានតណ្ហាខុសរបៀប ពេលនាងមានកូនខ្ចីទើបឆ្លងទន្លេ បុរសជាប្តីបានផឹកថ្នាំពុល ប៉ុនប៉ងធ្វើអត្តឃាត លុះពេលដឹកទៅដល់មន្ទីរពេទ្យ ក៏ស្លាប់ដូចបំណងកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាមអន្សារ ស្រុកក្រគរ ។
បុរសដែលមិនចេះ យោគយល់ពេលប្រពន្ធ មានកូនខ្ចីហើយផឹកថ្នាំពុល សម្លាប់ខ្លួននោះមានឈ្មោះ ចាន់ ប៊ុនរិទ្ធ អាយុ ២៣ ឆ្នាំ តែងដើរផឹកស៊ី ជាមួយមិត្តិភក្តិ ពេលស្រវឹងទើបចូលផ្ទះ មិនសូវគិតគូរជួយធ្វើការផ្ទះទេ មានប្រពន្ធឈ្មោះ ផុន សុខុម អាយុ ៣០ ឆ្នាំ ទើបតែសម្រាលកូនបាន ៣ ខែប៉ុណ្ណោះ ។
មុនថ្ងៃកើតហេតុ ៣ ថ្ងៃឈ្មោះ ចាន់ ប៊ុនរិទ្ធ បានត្រឡប់ចូលផ្ទះ ពេលយប់ទាំងស្រវឹងស្រា ដូចសព្វដងហើយនៅយប់នោះឈ្មោះ ចាន់ ប៊ុនរិទ្ធ បានសុំប្រពន្ធរួមរ័ក តែប្រពន្ធមិនព្រម ព្រោះទើបតែកូនខ្ចីបាន ៣ខែ ក៏កើតជារឿងឈ្លោះប្រកែកគ្នា ហើយប្រពន្ធក៏បានបន្ទោស ពីបញ្ហាដើរផឹកស៊ី មិនចេះជួយការងារ ផ្ទះ តែមិនមានទំនាស់គ្នាទេ ។
នៅថ្ងៃកើតហេតុស្ត្រីជាប្រពន្ធហើមថ្គាមឈឺខ្លាំងចុកចាប់យ៉ាងខ្លាំង បានពឹងប្តីឱ្យជូនទៅ មណ្ឌលសុខភាព ប៉ុន្តែបុរសជាប្តីមិនបានជូនទៅទេ ដោយសារអស់កម្លាំង មិនសូវស្រួលខ្លួន។ ពេលនោះប្រពន្ធបានឱ្យអ្នកជិតខាងជូនទៅ តែពេលទៅដល់ពាក់កណ្តាលផ្លូវ ម៉ូតូខូចក៏ត្រឡប់មកវិញ ស្រាប់តែឃើញប្តីដេកប្រកាច់បែកពពុះមាត់លើអង្រឹង ពេលដឹកទៅដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់ដូចបំណង ៕
Source from: watphnom-news.com























Loading...




Post a Comment