រាជធានីភ្នំពេញ ៖ ពិធីបូជាសពរបស់តារាចម្រៀង ឈិន សុខរ៉ាវី នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានធ្វើឲ្យគ្រប់ៗគ្នារន្ធត់ចិត្តយ៉ាងខ្លាំង ហើយអ្វីដែលគេសន្និដ្ឋានជារួម នៅថ្ងៃបូជាសពរបស់នាង គឺវិញ្ញាណរបស់នាងទំនងជា បានស្ងប់ចិត្តជាមិនខាន ដោយសារតែម្ដាយជាទីស្រឡាញ់ របស់នាងដែលធ្លាប់ឃ្លាតទៅជាច្រើនឆ្នាំ បានស្កាត់មកតាំងពីប្រទេសបារាំង មកចូលរួមក្នុងពិធីបូជាសពរបស់នាង ដោយមិនប្រកាន់ពីរឿងអតីតកាល ប៉ុន្តែបើយោងតាមបណ្តាំចុងក្រោយ ច្បាស់ណាស់ដែលថា នាងមិនអធ្យាស្រ័យ ឲ្យបុរសមិនស្គាល់មុខម្នាក់ ដែលបានជាន់ឈ្លី និងបោកប្រាស់នាងនោះទេ។
សាច់ញាតិបានឲ្យដឹងថា ឈ្មោះពិតរបស់សពគឺ ឈិន សុខរ៉ាវី ដោយសារតែនាង គឺជាកូនទី៣ ដែលកើតចំថ្ងៃសុក្រ ប៉ុន្តែក្រោយមកឈ្មោះនេះ ក៏ត្រូវគេសរសេរថា ឈិន សុខរ៉ាវី ដើម្បីឲ្យមានន័យថាសុខសប្បាយ ខណៈដែលនៅក្នុងសិល្បៈ នាងបានប្រើឈ្មោះត្រឹមតែ ឈិន សុរ៉ាវី។ នាង ឈិន សុខរ៉ាវី កាលនៅរស់ ទទួលរងនូវសម្ពាធជាច្រើន ជាពិសេសចាប់តាំងពីម្ដាយរបស់នាង សម្រេចចិត្តដើរចេញពីពួកនាង និងឪពុកជាទីស្រឡាញ់ ទៅកសាងជីវិតថ្មីនៅលើទឹកដីបារាំង ដែលនាំឲ្យនាងនិងបងៗទាំង៣ ទទួលបន្ទុកស្វែងរក ប្រាក់ចំណូលទាំងស្រុងចិញ្ចឹមប្អូន និងព្យាបាលជំងឺរបស់ឪពុកផង។
នាង ឈិន សុខរ៉ាវី មិនដែលទទួលអារម្មណ៍ សប្បាយចិត្តឡើយ ហើយបានសម្រេចចិត្ត ទទួលយកឧត្តមសេនីយ៍យោធាម្នាក់ ដែលត្រូវគេស្គាល់ថាស្វាមីលួចលាក់ ដោយមិនមានការចូលរួម យោបល់មើលការខុសត្រូវពីម្ដាយ។ បើតាមប្រភពក្រៅផ្លូវការមួយ បានអះអាងថា រវាងនាង និងឧត្តមសេនីយ៍យោធា ជាបុរសដែលធ្វើឲ្យនាងខូចចិត្ត ដល់ថ្នាក់ចងកសម្លាប់ខ្លួននេះ បន្សល់នូវកូនប្រុសម្នាក់ មានវ័យប្រមាណ៤ ឆ្នាំ ប៉ុន្តែក្រុមគ្រួសាររបស់សព ហាក់ស្ទាក់ស្ទើរក្នុងការ លាតត្រដាងពីអាថ៌កំបាំងនេះ បើទោះជាអ្នកជិតខាង ដែលស្ថិតនៅក្បែរផ្ទះរបស់នាង សុទ្ធតែបានដឹងពីរឿងនេះ ជាយូរមកហើយក៏ដោយ។
គេនៅមិនទាន់ដឹងថា ក្រោយពេលដែលនាង ឈិន សុខរ៉ាវី បានចង.កសម្លាប់ខ្លួន តើឧត្តមសេនីយ៍យោធា ដែលធ្វើឲ្យនាងខូចចិត្ត រហូតគិតខ្លីបែបនេះ នឹងមានការទទួលខុសត្រូវ បែបណានោះទេ។ ទោះយ៉ាងណាគេជឿថា ឧត្តមសេនីយ៍យោធាម្នាក់នោះ ក៏ពិតជាមានវិប្បដិសារីដូចគ្នា បើទោះជាពួកគេឧស្សាហ៍ឈ្លោះគ្នា គ្មានលោះពេលកន្លងមក។ ឧត្តមសេនីយ៍យោធាម្នាក់នោះ បានដើរតួជាអ្នកជូនឡាននិងកាន់កាម៉េរ៉ា ចាំថតឲ្យនាងគ្រប់ពេលតាមឆាកតន្ត្រី កាលពីពេលដែលនាង ឈិន សុខរ៉ាវី នៅមានជីវិត ដូច្នេះការស្លាប់របស់នាង គឺជារឿងគួរឲ្យអាណោចអាធ័ម និងមានវិប្បដិសារីខ្លាំងបំផុត៕
Source from: watphnom-news.com























Loading...




Post a Comment