Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖ស្ត្រី​ជន​​ជាតិ​ចិន​​ជា​​ភ្ញៀវ​ទេ​ស​ចរអាយុ៧៧​​ឆ្នាំដែល​​មក​​កំ​សាន្ត​​នៅ​​ក្រុង​ព្រះ​សី​ហ​នុបាន​​ស្លាប់​​ខណៈ​ដែល​​កំពុងឆ្ពុងនៅ​​បន្ទប់​​ស្ទី​ម

ខេត្ត​ព្រះសីហនុ ៖ ស្ត្រី​ជន​​ជាតិ​ចិន​​ជា​​ភ្ញៀវ​ទេ​ស​ចរ អាយុ ៧៧​​ឆ្នាំ ដែល​​មក​​កំ​សាន្ត​​នៅ​​ក្រុង​ព្រះ​សី​ហ​នុ បាន​​ស្លាប់​​ខណៈ​ដែល​​កំពុងឆ្ពុង នៅ​​បន្ទប់​​ស្ទី​ម ក្នុង​ស​ណ្ឋា​គារ​​សុ​ខា ក្រុង​ព្រះ​សី​ហ​នុ កាល​ពី​​វេ​លា​​ម៉ោង ០៩​​និង​​៣០ នា​ទី​​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ហើយ​មិនទាន់មាន​ប្រភព​ណាមួយ អះអាង​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយសារ មូល​ហេតុអ្វី​ពិតប្រាកដ​នោះទេ​។​

 

​ជនរងគ្រោះ​មានឈ្មោះ DONG WEI CUI ភេទ​ស្រី មាន​ស្រុកកំណើត​នៅ​ខេត្ត HU BEI ភាគ​ខាងជើង​ប្រទេស​ចិន ជាប់​នឹង​ប្រទេស ម៉ុង​ហ្គោ​លី ។ ជនរងគ្រោះ​កាន់​លិខិតឆ្លងដែន​លេខ E15588659 និង​មាន​ទិដ្ឋាការ​លេខ TF03619653 ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៣ ផុតកំណត់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៤ ចូលមក​កំសាន្ត​នៅ​ប្រទេស​កម្ពុជា ជា​លក្ខណៈ​ក្រុមគ្រួសារ ដោយមាន​ប្តី​និង​កូនៗ​។​

សព​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ចេញ ពី​សណ្ឋាគារ​សុខា ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ហើយ​គ្រូពេទ្យ​បាន​បញ្ជាក់ថា មន្ទីរពេទ្យ​ព្យាបាល​តែ​អ្នកជំងឺ ដែល​នៅរស់​ទេ ដោយឡែក​ជនរងគ្រោះ បាន​ស្លាប់ មុន​ពេលដែល​បញ្ជូនមក​ដល់​មន្ទីរពេទ្យ​។ ដោយឡែក​ប្តី​របស់​ស្ត្រី​រងគ្រោះ បាន​ប្រាប់ថា ជនរងគ្រោះ​ធ្លាប់មាន​ប្រវត្តិ​ជំងឺ​បេះដូង ហើយ​នៅតែ​ប្រើប្រាស់​ថ្នាំ បេះដូង​ជា​រៀងរាល់ថ្ងៃ ។ ដូចនេះ​គេ​មិនទាន់​ដឹងថា ស្ត្រី​រងគ្រោះ​នេះ​ស្លាប់ ដោយ​ប្រភេទ រោគ​បេះដូង អ្វី​ពិតប្រាកដ​នៅឡើយ​ទេ​៕

Wat 041110 Wat 041111


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item