Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

បុរស​២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​ស្ត្រី​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល​បន្ទាប់ពី​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក  កើតចេញពី​ភ្លើង​ប្រចណ្ឌ​នឹង​ប្រពន្ធ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្សិលមិញ ឋិត​នៅ​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នោះ រួមមាន​ឈ្មោះ ហៃ រឿ​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ចាន់ ខេង អាយុ​៣៣​ឆ្នាំ មានកូន​ចំនួន​៦​នាក់ រាប់ទាំង​កូន​នៅក្នុង​ផ្ទៃ​ផង រងរបួស​ធ្ងន់​និង​ឈ្មោះ ផួ​ក ដា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ណ​យ ម៉ិ​ញ អាយុ​៤៤​ឆ្នាំ រងរបួស​ស្រាល ។​

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ហៃ រឿ​ម និង​ប្រពន្ធ​ឈ្មោះ​ចាន់ ខេង មានការ​ឈ្លោះប្រកែក​គ្នា រួចហើយ​ប្រពន្ធ​បាន​នាំ​កូនតូចៗ​ទៅ​ដេក​នៅផ្ទះ​ឪពុកមា ជាហេតុ​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​កើតក្តី​ក្តៅក្រហាយ​គួបផ្សំ​នឹង​ការ​ស្រវឹងស្រា​ខ្លះ​ផង ក៏បាន​យក​គ្រាប់បែកដៃ​ដើរ​សំដៅទៅ​ផ្ទះ​ឪពុកមា​តាមរក​រឿង​ប្រពន្ធ​របស់ខ្លួន​បន្តទៀត ។ ឃើញ​សភាព​បែបនេះ ឪពុកមា​ក៏​ចេញមក​ឃាត់​នាំ​ឲ្យ​កើតមាន​ការប្រតាយប្រតប់​គ្នា រហូត​ធ្វើ​ឲ្យ​គ្រាប់បែក​ផ្ទុះ​ក្ឌាំង​ឡើង បណ្តាល​ឲ្យ​ជនរងគ្រោះ​និង​ឪពុកមា​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​តែម្តង ខណៈដែល​ប្រពន្ធ​របស់​ជនរងគ្រោះ ទាំង​២​នាក់ កំពុង​ឈរ​នៅក្បែរនោះ​ទទួលរង​របួសធ្ងន់ ស្រាល ។​

នគរបាល​ជំនាញ​បានបញ្ជាក់​ឲ្យ​ដឹងថា គ្រាប់បែក​ដែល​ជនរងគ្រោះ​យកទៅ​បោក​នោះ គឺជា​ប្រភេទ​គ្រាប់បែក​ផលិត​នៅ​ប្រទេស​ចិន ហើយ​ជនរងគ្រោះ​អតីត​ជា​ទាហាន​ម្នាក់​ដែរ ។​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ភូមិ​ក្បែរ​លំនៅឋាន​ជនរងគ្រោះ​បាន​និយាយ​ឲ្យ​ដឹងថា មូលហេតុ​ដែល​ជនរងគ្រោះ​ទៅតាម​រករឿង​ប្រពន្ធ​ដលផ្ទះ​ឪពុកមា​នោះ គឺមាន​បំណង​ទៅ​សម្លាប់​កូនតូចៗ​ចោល ព្រោះ​នៅមុន​ពេល​ស្លាប់​ជនរងគ្រោះ​ធ្លាប់បាន​និយាយថា កូនតូចៗ​ទាំងនោះ មិនមែនជា​កូន​របស់ខ្លួន​ទេ ហើយ​ជនរងគ្រោះ​បាន​សង្ស័យ​ទៅលើ​ប្រពន្ធ​ខ្លួន​ថា ផិតក្បត់​ជាមួយ​ប្រុស​ផ្សេង ៕​

er43235


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item