Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​រាត្រី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ វេលា​ម៉ោង​២២ និង​៣០​នាទី​ម្សិលមិញ នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បង្កដោយ​រថយន្ត​ទំនើប​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ មួយគ្រឿង បើកបរ​ដោយ​បុរស​ជា​មន្ត្រីរាជការ​ផឹកស្រា​ស្រវឹង​ជោកជាំ​បុក​រះ​ទៅលើ​ទោចក្រយានយន្ត​២​គ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង​កើតហេតុ​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ មានឈ្មោះ ឯម ម៉ៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត រស់នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1M-9210 និង​ជនរងគ្រោះ​ម្នាក់ទៀត​មានឈ្មោះ ចន្ទ រិទ្ធី ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ មុករបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាកវ៉េវ អាល់​ហ្វា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AH-4569​។ រីឯ​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស​គ្មាន​ពាក់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ លាង សុផល អាយុ​៣១​ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជកា​រ បម្រើ​ការងារ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​នោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ បើក​រេ​ពេញ​ផ្លូវ​ក្នុងទិសដៅ​បញ្ច្រស​ផ្លូវ​គ្នា​ជ្រុល​មក​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទាត​ចេញពី​លើ​ម៉ូតូ​ជាច្រើន​ម៉ែត្រ​ស្លាប់​ភា្ល​មៗ​តែម្តង​។ បន្ទាប់ពី​បុក​ម៉ូតូ​១​គ្រឿង​នេះ​រួចហើយ រថយន្ត​បង្ក​មិន​ព្រម​ឈប់​ទេ ដោយ​ព្យាយាម​បើក​រត់គេច​ក៏​ជ្រុល​ចង្កូត​ទៅបុក​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត​ជាប់​ក្រោម​រថយន្ត​អូស​ជាង​៥០០​ម៉ែត្រ តែ​សំណាងល្អ​ម្ចាស់​ម៉ូតូ​រងគ្រោះ​បាន​លោត​ផុត​ចេញពី​ម៉ូតូ​របស់ខ្លួន​ទាន់ពេលវេលា​។​

​អ្វីដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​នោះ​គឺ​នៅត្រង់ថា ពេល​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន​ជនបង្ក​ជា​មន្ត្រីរាជការ ដើម្បី​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ ជនបង្ក​បាន​ទះ​តុ​បញ្ចេញ​កាយវិការ​ច្រងេងច្រងាង និង​ជេរប្រមាថ​ទៅលើ​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ ក្រោម​អំណាច​នៃ​គ្រឿង​ស្រវឹង​ចូលខ្លួន​។

​បច្ចុប្បន្ន​វត្ថុតាង​មាន​រថយន្ត មាន​ទោចក្រយានយន្ត ព្រមទាំង​ជនបង្ក ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ រីឯ​សាកសព​បុរសរងគ្រោះ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

terwssdr


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item