Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​បន្ទាប់​ពី​តារា​សម្តែង​ជើង​ចាស់​ និង​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​"​សមាគម​ជុំ​មិត្ត​"​នៃ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ដាក់​ពាក្យសុំ​លែងលះ​ប្តី​គឺ​លោក​ យុ​ត្ថា​រ៉ា​ ឆា​នី​ ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជិត​២​ខែ​កន្លង​មក​ និង​អ្នក​នាង​អម​ដោយ​មេធាវី​តំណាង​ដោយ​អាណត្តិ​ បាន​ទៅ​បំពេញ​នីតិវិធី​ត្រៀម​ទាញហេតុផល​ដោយ​ផ្ទាល់មាត់​ នៅ​ចំពោះ​មុខ​ចៅក្រម​ទទួល​បន្ទុក​សំណុំរឿង​រួច​ជា​ស្រេច​ កាលពី​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៣​នោះ​ បាន​ធ្វើ​ឲ្យ​លេច​ចេញ​នូវ​ព័ត៌មាន​ភ្ញាក់ផ្អើល​កក្រើក​ក្នុង​ពិភព​សិល្បៈ​ថា​ មក​ពី​អ្នក​នាង​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ លេងល្បែង​ស្នេហា​ត្រីកោណ​ជាមួយ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ម្នាក់​ ទើប​នាំ​ឲ្យ​ស្នេហា​ប្តី​ប្រពន្ធ​កម្សត់កម្រ​របស់​អ្នក​នាង​ជាមួយ​លោក​ យុ​ត្ថា​រ៉ា​ ឆា​នី​ ទទួល​រង​ការ​ប៉ះទង្គិច​រហូត​ដំណាក់កាល​ប្រេះស្រាំ​បែកបាក់​ ។​

​មជ្ឈដ្ឋាន​អ្នកសិល្បៈ​ រួម​ទាំង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន​ បាន​ភ្ជាប់​ស្នេហា​ត្រីកោណ​របស់​តារា​សម្តែង​ជើង​ចាស់​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ទៅ​នឹង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ជា​ តារា​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ ដែល​ជា​នាយទាហាន​ពោះម៉ាយ​កូន​២​ ដោយ​អ្នក​សារព័ត៌មាន​ខ្លះ​បាន​ផ្សព្វផ្សាយ​ថា​ "​បើ​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ លែងលះ​ប្តី​ដាច់​ស្រឡះ​នោះ​ មន្ត្រី​ធំ​ពាក់​ផ្កាយ​៤​លើ​ស្មា​ នឹង​រៀប​ការ​ជាមួយ​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ ដោយ​បើកចំហ​ ហើយ​ ល​ក្ខិ​ណា​ នឹង​ក្លាយជា​លោក​ជំទាវ​មាន​អង្គរក្ស​តាម​ការពារ​ឆ្វេង​ស្តាំ​ជាក់​ជា​មិន​ខាន​"​ ។​

​ទាក់ទង​នឹង​ព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត​ទាំងនោះ​ តារា​សម្តែង​ជើង​ចាស់​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ បាន​ប្រកាសប្រាប់​បណ្តាញឃោសនា​នានា​ដែរ​ថា​ ការ​បែកបាក់​ឬ​មិន​បែកបាក់​ជាមួយ​ស្វាមី​របស់​អ្នក​នាង​ គឺជា​រឿង​ជីវិត​ឯកជន​ផ្ទៃក្នុង​គ្រួសារ​ប៉ុណ្ណោះ​ គ្មាន​ពាក់ព័ន្ធ​នឹង​មេទ័ព​ពោះម៉ាយ​ ឬ​បុគ្គល​ណា​ផ្សេង​ដែល​ជា​បុគ្គល​ទី​៣​ចូល​ជ្រៀតជ្រែក​ឡើយ​ ហើយ​បញ្ហា​ទាំងនេះ​គឺ​កើត​ចេញពី​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា​ ទើប​យើង​ត្រូវ​ជ្រើសរើស​យក​ការ​ចែកផ្លូវ​គ្នា​ដើរ​ ។​

​អ្នក​នាង​ ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ បាន​ប្រកាស​ឲ្យ​ដឹង​ទៀត​ថា​ ការ​និយាយ​រិះគន់​មក​លើ​រូប​អ្នក​នាង​ថា​ មាន​ស្នេហា​ត្រីកោណ​ជាមួយ​មេទ័ព​ពោះម៉ាយ​ផ្កាយ​៤​នោះ​ គឺជា​ការ​បរិហារកេរ្តិ៍​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​នាង​យ៉ាងធ្ងន់ធ្ងរ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ លោក​ឧត្តមសេនីយ៍ឯក​ ជា​ តារា​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០១៨៣​ ត្រូវ​បាន​តែងតាំង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៦១​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០០៩​ និង​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អាណត្តិ​ទី​៤​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៩/៦៤៦​ ចុះ​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០០៩​ ។​

​លុះ​ក្រោយមក​ ឯកឧត្តម​ ឧត្តមសេនីយ៍​ ជា​ តារា​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១០/២២០​ ចុះ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១០​ ហើយ​ក៏​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​សមរភូមិ​ទិស​ប្រាសាទព្រះវិហារ​នា​សម័យ​ផ្ទុះអាវុធ​ជាមួយ​កងកម្លាំង​យោធា​ថៃ​ទៀត​ផង​ ៕​  Chea-TaraChan-Chanleakhena-20Chan-Chanleakhena-10


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item