Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖រថ​យន្ត​​រែង​​រ៉ូ​វ័រដ៏​​ទំ​នើប​​មួយ​គ្រឿងបើក​បរ​​ដោយ​​កូន​ប្រុស​​ថៅ​កែ​​ហាងនំ​ប៉័ង​​បា​យ័នដែល​​ស្រ​វឹង​​ជោក​ជាំបាន​​ជ្រុល​​ទៅ​បុក​​ម៉ូតូ​​ទាំង​​កំ​រោល

​ខេត្តកណ្តាល ៖ រថ​យន្ត​​រែង​​រ៉ូ​វ័រ ដ៏​​ទំ​នើប​​មួយ​គ្រឿង បើក​បរ​​ដោយ​​កូន​ប្រុស​​ថៅ​កែ​​ហាង នំ​ប៉័ង​​បា​យ័ន ដែល​​ស្រ​វឹង​​ជោក​ជាំ បាន​​ជ្រុល​​ទៅ​បុក​​ម៉ូតូ​​ទាំង​​កំ​រោល កាល​ពី​​​វេ​លា​​ម៉ោង ២១​​និង​​៣០ នា​ទី​​យប់​ថ្ងៃ​ទី​​១៨ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ ស្ថិត​នៅ​តាម​​​ប​ណ្តោ​យ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​ឬ​ស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បណ្តាល​ឲ្យ​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​នារី​ជា​អ្នក រួម​ដំណើរ​ម្នាក់ទៀត បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន ដល់​មន្ទីរ​ពេទ្យរុស្ស៊ី ។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​រួមមាន​ឈ្មោះ ជួន រិ​ទ្ធ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ហូរ​កើត  សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​អ្នករួមដំណើរ​មានឈ្មោះ សុខ ដា​នី ភេទ ស្រី អាយុ ២២ ឆ្នាំ​រស់នៅ​ភូមិ​មួយ ឃុំ​ខ្ពប​អា​ទាវ ស្រុកលើ​ដែក ខេត្តកណ្តាល បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ទៅដល់ មន្ទីរ​ពេទ្យ​រុស្ស៊ី​។ អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​៩០ ពណ៌​ខៀវ ពាក់​ស្លាក​លេខ គ ០០៥១ គច​១ រីឯ​រថយន្ត​បង្កហេតុ ម៉ាក​រ៉ែ​ង​រ៉ូ​វ័រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2w-1119 បើក​ដោយ​ឈ្មោះ ឈន ទី​តូ ភេទ​ប្រុស​អាយុ ២២ ឆ្នាំ​រស់នៅ​សង្កាត់​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​នគរបាល​បាន​បន្តទៀតថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ទាំងពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ឌុប គ្នា​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បង្ក ដែល​បើកបរ​ច្រាសទិស​គ្នា បាន ជ្រុ​ក​ចង្កូត​ទៅបុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រីឯ​អ្នករួមដំណើរ​ជាមួយ​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹកបញ្ជូន​ទៅកាន់​គ្លីនិក​ចាក់អង្រែ​។ តែដោយសារ​ស្ថានភាព​ធ្ងន់​ពេក ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​បន្ត​ទៅកាន់​មន្ទីរ​ពេទ្យរុស្ស៊ី ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត ប៉ុន្តែ​ជា​អកុសល នាង​បាន​ស្លាប់​បន្ទាប់ពី បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ។

 

​រីឯ​អ្នកបើកបរ​រថយន្ត រួមទាំង​វត្ថុតាង ត្រូវបាន​នគរបាល បញ្ជូន​មកកាន់​អធិការដ្ឋាន ក្រុង​តាខ្មៅ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ។ ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា អ្នកបើកបរ​រថយន្ត​បង្ក គឺជា​កូន​ថៅកែ កូន​ថៅកែ​ហាង នំ​បុ័ង​បាយ័ន នៅ​សង្កាត់​ស្ទឹងមានជ័យ ហើយ​ទំនងជា​ស្រវឹងស្រា ទើបបានជា​បើករថយន្ត ទៅបុក​ជនរងគ្រោះ​ទាំង​កំរោល​តែម្តង ព្រោះ​ជនរងគ្រោះ​បើក​ប្រកាន់​ស្តាំ​ដៃ យ៉ាង​ត្រឹមត្រូវ​និង​ពាក់មួក សុវត្ថិភាពរ​ផងដែរ ៕ ដោយ ព្រះ​ច័ន្ទ​

Wat 19111 Wat 19112 Wat 19113 Wat 19114


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item