ក្រុងប៉ោយប៉ែត ៖ ស្ត្រីជនជាតិថៃម្នាក់ ដែលធ្លាប់ជាអ្នកមានលុយ យ៉ាងច្រើនហូរហៀរ បានចូលទៅលេងល្បែង នៅកាស៊ីណូ ហ្គោលឌិន ដែលមានទីតាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អស់រយៈពេល ៣ យប់ ៣ ថ្ងៃ យ៉ាងងុបងល់ អត់ដេកអត់ពួន ចាញ់អស់ប្រាក់រាប់សែនបាត រហូតក្អួតឈាមតាមមាត់ ស្លាប់កាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ស្ត្រីជនជាតិថៃនោះ មានឈ្មោះ BUAKHAM SULLAMA កើតឆ្នាំ១៩៥៥ រស់នៅ ស្រុកម៉ែចាន់ ខេត្ត ឈាងរ៉ាយ មានអត្តសញ្ញាណប័ណ្ណលេខ ៣៥៧០៧០០៣៥៥៦២៦ ធ្លាប់មានជំងឺរបេង ប្រចាំកាយ ។ មុនកើតហេតុស្ត្រីរងគ្រោះ បានមកលេងល្បែងអស់បីយប់បីថ្ងៃ នៅកាស៊ីណូអត់ដេកពួន អត់ហូបបាយ រហូតក្អួតធ្លាក់ឈាមតាមមាត់ និងសន្លប់លែងដឹងខ្លួន រហូតដាច់ខ្យល់ស្លាប់តែម្តង ។
ក្រោយពេលធ្វើកោសល្យវិច័យលើសព សមត្ថកិច្ចបានបញ្ចាក់ថា ស្ត្រីរងគ្រោះបានស្លាប់ ដោយសារខ្យល់គ និងជំងឺរបេងរើឡើង ទើបក្អួតឈាមរហូតដល់ស្លាប់ ។ ក្រោយកើតហេតុ សពស្ត្រីរងគ្រោះ ត្រូវបានក្រុមសន្តិសុខ កាស៊ីណួហ្គោលឌិនក្រោន ដឹកយកទៅតម្កល់ នៅវត្តបាលិលេយ្យ លុះនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ទើបមានសាច់ញាតិ មកទទួលយកទៅ ធ្វើបុណ្យនៅប្រទេសថៃវិញ៕
Source from: watphnom-news.com























Loading...




Post a Comment