រាជធានីភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកប្រពន្ធបានរងរបួសធ្ងន់ ខណៈដែលពួកគេបានបើកម៉ូតូ ទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈភាគីម្ខាងទៀត បានរងរបួសធ្ងន់។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ាន់ ប៊ុនជឿន ភេទប្រុស អាយុជាង ៤០ឆ្នាំ មានទីលំនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានជិះម៉ូតូម៉ាកឌ្រីម សេ 125 ស៊េរីឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1A-4407 រួមដំណើរជាមួយប្រពន្ធ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ បានទៅបុកជាមួយម៉ូតូ ស្មាស់វីវ៉ូ ពណ៌ខៀវ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1Y-5189 ដែលបើកបញ្ច្រាសទិសគ្នា ពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ចំណែកប្រពន្ធ និងបុរស ២នាក់ទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ៕
Source from: watphnom-news.com























Loading...




Post a Comment