Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ ឌី​ស្កូវ​រី​ បាន​និង​កំពុង​ដំឡើង​គ្រឿងចក្រ​មួយ​ដ៏​ទំនើប​នៅ​ក្បែរ​មាត់​ទន្លេសេសាន​ ឋិត​ក្នុងភូមិ​តា​វែង​លើ​ ឃុំ​តា​វែង​ ស្រុក​តា​វែង​ ខេត្តរតនគិរី​ ដោយ​ប្រើប្រាស់​អ្នកបច្ចេកទេស​ និង​កម្មករ​សុទ្ធតែ​ជា​ជនជាតិ​ចិន​ ហើយ​ត្រូវ​បាន​ក្រុម​អ្នកស្រុក​ និង​អ្នក​រកស៊ី​បូម​ខ្សាច់​ចោទប្រកាន់​ថា​ ក្រុមហ៊ុន​ចិន​នេះ​ដំឡើង​គ្រឿងចក្រ​ទំនើប​ដើម្បី​បូម​យក​រ៉ែ​មាស​ពី​បាត​ទន្លេសេសាន​ ខណៈ​ក្រុម​អាជ្ញាធរ​អះអាង​ថា​ ក្រុមហ៊ុន​ចិ​នេះ​ដំឡើង​គ្រឿងចក្រ​ដើម្បី​ធ្វើ​សកម្មភាព​បូម​ខ្សាច់​យក​ទៅ​ផ្គត់ផ្គង់​ការដ្ឋាន​សំណង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ និង​សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ ។​

​អាជីវករ​រកស៊ី​បូម​ខ្សាច់​ម្នាក់​បាន​និយាយ​ឲ្យ​ដឹង​ថា​ គ្រឿងចក្រ​ដែល​ក្រុមហ៊ុន​នេះ​ដំឡើង​នៅ​មាត់​ទន្លេសេសាន​ គឺ​មិនមែន​ដើម្បី​បូម​យក​ខ្សាច់​ទេ​ តែ​អាច​ដើម្បី​ធ្វើ​សកម្មភាព​បូម​យក​រ៉ែ​មាស​ពី​បាត​ទន្លេសេសាន​ ពីព្រោះ​ទន្លេសេសាន​មិនសូវ​សម្បូណ៌​ខ្សាច់​ឡើយ​ ។​ អាជីវករ​រូប​នេះ​បាន​និយាយ​បន្ត​ទៀត​ថា​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​ទន្លេសេសាន​ចាប់ពី​ភូមិសាស្ត្រ​ស្រុក​តា​វែង​ រហូត​ដល់​ស្រុក​វ៉ើ​ន​សៃ​ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ធ្លាប់​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ដើម្បី​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​បូម​ខ្សាច់​ពី​អ្នក​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ ។​ ក្រោយមក​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ក៏​បាន​ចេញ​គោលការណ៍​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ទន្លេសេសាន​ទេ​ ព្រោះ​នៅ​បាត​ទន្លេសេសាន​មាន​លោហធាតុ​រ៉ែ​មាស​ ។​

​លោក​ មួ​ង​ ប៉ាន​ អភិបាលស្រុក​តា​វែង​ បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា​ ក្រុមហ៊ុន​ចិន​ឈ្មោះ​ឌី​ស្កូវ​រី​នេះ​ទទួល​បាន​លិខិតអនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ឲ្យ​ធ្វើការ​បូម​ខ្សាច់​នៅ​ទីតាំង​ទន្លេសេសាន​ ហើយ​ក្រុមហ៊ុន​កំពុង​ដំឡើង​គ្រឿងចក្រ​ គឺ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅឡើយ​ ។​

​រីឯ​លោក​ ហែម​ វណ្ណ​ថន​ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ខេត្តរតនគិរី​ បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា​ គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន​ដែល​យក​មក​ដំឡើង​នោះ​ គឺ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ អនុញ្ញាត​ឲ្យ​បូម​ខ្សាច់​ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​សំណង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ និង​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ផង​ ។​

​សេចក្តីរាយការណ៍​ផ្សេង​ទៀត​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​ឈ្មោះ​ឌី​ស្កូវ​រី​កំពុង​តែ​ជ្រួលច្របល់​ និង​ធ្វើការ​សម្របសម្រួល​យ៉ាង​សកម្ម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដែល​គេ​សង្ស័យ​ថា​ អាច​មិនមែន​ជា​គ្រឿងចក្រ​បូម​ខ្សាច់​ឡើយ​ តែ​ជា​គ្រឿងចក្រ​បូម​យក​រ៉ែ​ពី​បាត​ទន្លេសេសាន​ទៅ​វិញ​ទេ​ ពីព្រោះ​បាត​ទន្លេសេសាន​នេះ​សម្បូណ៌​ដោយ​ធនធាន​រ៉ែ​ធម្មជាតិ​ ។​

​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ ក៏​ធ្លាប់​បាន​លេច​ចេញ​នូវ​ភាព​ចម្រូងចម្រាស​ និង​រូបភាព​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ដែរ​ ដោយសារ​មាន​សកម្មភាព​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​អាង​ស្តុក​ទឹក​នៃ​គម្រោង​វា​រី​អគ្គិសនី​របស់​ក្រុមហ៊ុន​ Ang​ &​ Associates​ Lawyer​ Co.,Ltd.​ ជា​សាខា​ក្រុមហ៊ុន​ Royal​ Group​ របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង​ ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ និង​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​បំផុត​,​ ក្រុមហ៊ុន​SOKIMEX​ Group​ របស់​អ្នកឧកញ៉ា​ សុខ​ គង់​ លើ​ការ​ឈូស​ឆាយដី​ក្នុង​តំបន់​អនុវត្តន៍​គម្រោង​វា​រី​អគ្គិសនី​ ទំហំ​៣៦.០០០​ហិ​កតា​ មាន​តម្លៃ​នៃ​ការ​វិនិយោគ​ស្មើនឹង​ទឹកប្រាក់​ចំនួន​៨១៦​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ខេត្តស្ទឹងត្រែង​ និង​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Hydrolancang​ International​ Energy​ ៕​

Descovery Descovery-2


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item