Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលាដំបូង​ខេត្តកណ្តាល​ បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ភូមិ​គ្រឹះ​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ អគ្គនាយក​ក្រុមហ៊ុន​ MDS​ ឋិត​ក្នុងភូមិ​ជន្ល​ង​ ឃុំ​ត្បែង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ចំនួន​២​នាក់​ ដែល​បាន​រាយការណ៍​អំពី​ប្រវត្តិ​និង​មុខរបរ​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​របាយការណ៍​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក្រោម​ចំណងជើង​ថា​ "​នយោបាយ​ប្រមូល​ឈើ​ឲ្យ​អស់ពី​ស្រុក​ខ្មែរ​របស់​ក្រុមហ៊ុន​ឧកញ៉ា​ ទ្រី​ ភាព​"​នោះ​ ត្រូវ​បាន​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្តកណ្តាល​ ប្តឹង​ចោទប្រកាន់់​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​។​

​ដីកាកោះ​របស់​លោក​ សំ​ម​ ឫ​ទ្ធី​វាសនា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​ ចុះ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ បាន​បង្គាប់​ឲ្យ​លោក​ សេន​ សាន​ និង​អ្នកស្រី​ អ៊ុ​ក​ សំបូរ​ ចូល​ទៅ​បំភ្លឺ​តុលាការ​ ដើម្បី​ដោះ​បន្ទុក​នៅ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​០៩​ព្រឹក​ ទាក់ទង​នឹង​បណ្តឹង​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ។​

​លោក​ សេន​ សាន​ ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ឃុំ​ត្បែង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ដែល​បាន​រាយការណ៍​អំពី​ជីវប្រវត្តិ​ និង​មុខរបរ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ជូន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា​ "​ខ្ញុំ​មានការ​ភ័យ​ខ្លាច​ចំពោះ​ដីកា​នោះ​ ពីព្រោះ​ម្ចាស់​បណ្តឹង​គេ​ជា​អ្នកមាន​លុយ​ និង​ជា​អ្នកមាន​អំណាច​ ទោះបីជា​ខ្ញុំ​ត្រូវ​ក៏​គ្មាន​សង្ឃឹម​នឹង​ឈ្នះ​គេ​ដែរ​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ចូលខ្លួន​តាម​ដីកាកោះ​របស់​តុលាការ​ គឺ​ខ្ញុំ​មិន​គេចវេះ​ទេ​"​ ។​

​របាយការណ៍​ស៊ើបអង្កេត​កម្រាស់​៥២​ទំព័រ​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ចេញផ្សាយ​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​មក​ បាន​អះអាង​ថា​ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ជា​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​ ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត​៧​ម៉ឺន​ហិ​កតា​ តាម​រយៈ​ការ​បំបែក​ក្រុមហ៊ុន​តូចៗ​ចំនួន​១៥​ គឺជា​ក្រុមហ៊ុន​ដែល​រកស៊ី​នាំ​ឈើ​ទៅ​ក្រៅប្រទេស​ ជា​ជាង​ការ​វិនិយោគ​លើ​ដី​សម្បទាន​ ។​ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ បាន​ធ្វើ​អាជីវកម្ម​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នៅ​គ្រប់​តំបន់​ព្រៃឈើ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ដែល​មាន​២៧​តំបន់​នៃ​ខេត្ត​ចំនួន​១២​គ្របដណ្តប់​ដោយ​ព្រៃឈើ​ ក្នុង​នោះ​មាន​គម្រោង​អភិវឌ្ឍន៍​ និង​គម្រោង​សម្បទាន​សេដ្ឋកិច្ច​​ ដោយសារ​ក្រុមហ៊ុន​នេះ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​ និង​មាន​សម្ព័ន្ធមេត្រីភាព​ជាមួយ​កម្លាំងប្រដាប់អាវុធ​ មន្ត្រី​បរិស្ថាន​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ មន្ត្រី​អភិរក្ស​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ក្រសួងកសិកម្ម​ រុក្ខ​ប្រមាញ់​ និង​នេសាទ​ និង​ក្រុមហ៊ុន​ភា​ពី​ម៉ិច​ តាម​រយៈ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​ក្រុមហ៊ុន​ មន្ត្រី​រាជរដ្ឋាភិបាល​ និង​កងកម្លាំងប្រដាប់អាវុធ​ ចុះ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១០​ ៕​

Wood-Try-PheapMDS-Group


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item