ខេត្តកំពង់ឆ្នាំង ៖ កូនប្រុសបង្កើត បានលបកាប់បុរស ជាឪពុកមួយពូថៅ បណ្តាលឱ្យដាច់ឆ្អឹងជំនីរ ចំនួន៣ កំណាត់និងធ្លាយដល់សួត រងរបួសជាទម្ងន់ កាលពីវេលាម៉ោង ៦និង៣០ នាទីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅចំណុចខ្ទមស្រែ ក្នុងភូមិចាន់ជ្វា ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានក្រុមគ្រួសារ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះ ចែម ហូវ អាយុ ៤៣ឆ្នាំ ចំណែកកូនប្រុសដៃដល់ មានឈ្មោះ ហូវ ហឹប អាយុ ២០ឆ្នាំ ជាកូនច្បង ក្នុងចំណោមកូន ៦នាក់ ។ គ្រួសារគាត់មានទីលំនៅ ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ប៉ុន្តែបានទៅធ្វើស្រែ នៅក្នុងភូមិកើតហេតុខាងលើ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយបានរករឿង និងវាយកូនប្អូនឈ្មោះ ហូវ វិត អាយុ ៨ឆ្នាំ នៅពេលនោះកូនប្រុសច្បង បានទៅឃាត់ម្តងហើយម្តងទៀត ប៉ុន្តែជនរងគ្រោះនៅតែវាយកូនតូចនោះទៀត ហើយកូនប្រុសច្បង ក៏ចូលទៅឃាត់ម្តងទៀត ស្រាប់តែជនរងគ្រោះ ចាប់ដៃកូនប្រុសច្បងនោះជាប់ ហើយពេលនោះកូនប្រុសច្បង បានរើបំរះរួចក៏រត់មកខ្ទម ស្រវ៉ាបានពូថៅសំដៅទៅ កាប់ឪពុករងរបួសធ្ងន់តែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment