Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​អេ​ស្ប៉ា​ញ៖យោង​តាម​​ប្រ​ភព​ព័ត៌​មានបរ​ទេស​ចុះ​ផ្សាយ​​​នៅ​​ថ្ងៃ​ទី​​១៨ខែ​វិច្ឆិកាឆ្នាំ​​២០​១៣នេះ​​បាន​​ប្រាប់​​ឲ្យ​​ដឹង​ថាលោកតា

​ប្រទេស​អេ​ស្ប៉ា​ញ ៖ យោង​តាម​​ប្រ​ភព​ព័ត៌​មាន បរ​ទេស​ចុះ​ផ្សាយ​​​នៅ​​ថ្ងៃ​ទី​​១៨ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៣ នេះ​​បាន​​ប្រាប់​​ឲ្យ​​ដឹង​ថា លោកតា Mr. Jose Riella ដែល​មាន​​កូន​​និង​​ចៅ ចៅ​ទួត​​ជិត ១០០ នាក់ ឈាន​​មក​ដល់​​វ័យ ១០៣ ឆ្នាំ​បាន​​ធ្វើ​ ជា​​កូន​កំ​លោះ​​ម្តង​ទៀត​ កូន​កំ​លោះ​​ម្តង​ទៀត​ ដោយបាន​រៀបការ ជាមួយ​លោកយាយ  Martina Lopez ជា​កូនក្រមុំ ដែលមាន​វ័យ ៩៩ ឆ្នាំ​។

​ពិធីមង្គលការ​នេះ បានរៀបចំ​ធ្វើ នៅក្នុង​ភូមិ Asuncion ក្នុង​ទីក្រុង Paraguay ប្រទេស​អេ​ស្ប៉ា​ញ ដែលជារឿង​ថ្មី​មួយ​របស់​ពិភព​លោក។ អាពាហ៍ពិពាហ៍​របស់លោក​តា Jose Riella ដែលមាន​វ័យ ១០៣ ឆ្នាំ ជាមួយ​នាង Martina Lopez, អាយុ ៩៩ ឆ្នាំ​ជា​កូនក្រមុំ ការ​មាន​ចូលរួម​ពី​ញាតិមិត្ត ជិត​ឆ្ងាយ​យ៉ាងច្រើន និង​អ្នកភូមិ​ផងដែរ​។​

 

​តាម​ប្រភពព័ត៌មាន Global Post បាន​ចុះផ្សាយ​ថា   អាពាហ៍ពិពាហ៍​របស់ គូស្នេហ៍​ចាស់​ជាងគេ​ក្នុង​ពិភពលោក​ទាំង​២ នាក់​នេះ ត្រូវបាន​ធ្វើឡើង​នៅឯ​ផ្ទះ ជា​កន្លែង​ដែល​ពួកគាត់​រស់នៅ ៨០ ឆ្នាំ ក្នុងភូមិ Asuncion  ចម្ងាយ​ប្រហែល ២០ គីឡូម៉ែត្រ ភាគ​ខាងជើង នៃ​ទីក្រុង Paraguay​។  លោកតា Jose Riella មានកូន ៨ នាក់ និង​មាន​ចៅ ៥០ នាក់ រួមទាំង​ចៅទួត ៣៥ នាក់ បាន​ចូលរួម ក្នុង​ពិធីមង្គលការ​នេះ​ផងដែរ​៕

Wat 181014 Wat 181015 Wat 181016 Wat 181017


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item