Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​គោលការណ៍​នៃ​ការ​ផ្តល់​ប្រាក់​រង្វាន់​ចំពោះ​ជ័យ​លា​ភី​ និង​ប្រាក់​ឧបត្ថម្ភ​ចំពោះ​គ្រូបង្វឹក​ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ក្នុង​ការ​ប្រកួត​កីឡា​ជា​លក្ខណៈ​អន្តរជាតិ​ បាន​កំណត់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ លេខ​៥៣២​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ។​

​ការ​ផ្តល់​ប្រាក់​រង្វាន់​ចំពោះ​ជ័យ​លា​ភី​ឯកត្តជន​ដែល​ទទួល​បាន​មេដាយមាស​ មេដាយ​ប្រាក់​ និង​មេដាយ​សំរឹទ្ធិ​ ដែល​ត្រូវ​អនុវត្តន៍​ចំពោះ​ការ​ប្រកួត​កីឡា​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ក្រៅប្រទេស​ និង​នៅ​ក្នុង​ប្រទេស​ ដែល​កីឡាករ​កម្ពុជា​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម​ ៖

១-​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ ឬ​រដូវរងា​ "OLYMPIC​ Games"​ ៖​ ក​-​មេដាយមាស​ ៖​ ១២០​លាន​រៀល​ ។​ ខ​-​មេដាយ​ប្រាក់​ ៖​ ៨០​លាន​រៀល​ ។​ គ​-​មេដាយ​សំរឹទ្ធិ​ ៖​ ៦៤​លាន​រៀល​ ។​

២-​ការ​ប្រកួត​កីឡា​អាស៊ី​រដូវក្តៅ​ ឬ​រដូវរងា​ "ASIAN​ Games"​ ៖​ ក​-​មេដាយមាស​ ៖​ ៨០​លាន​រៀល​ ។​ ខ​-​មេដាយ​ប្រាក់​ ៖៤០​លាន​រៀល​ ។​ គ​-​មេដាយ​សំរឹទ្ធិ​ ៖​ ២៤​លាន​រៀល​ ។​

៣-​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ "SEA​ Games"​ ៖​ ក​-​មេដាយមាស​ ៖​ ៤០​លាន​រៀល​ ។​ ខ​-​មេដាយ​ប្រាក់​ ៖​ ៣០​លាន​រៀល​ ។​ គ​-​មេដាយ​សំរឹទ្ធិ​ ៖​ ១៦​លាន​រៀល​ ។​

Sport-1ដោយឡែក​ ការ​ផ្តល់​ប្រាក់​រង្វាន់​ និង​ប្រាក់់​ឧបត្ថម្ភ​ចំពោះ​កីឡាករ​ជន​ពិការ​ ឯកត្តជន​ ដែល​ទទួល​បាន​មេដាយមាស​ មេដាយ​ប្រាក់​ និង​មេដាយ​សំរឹទ្ធិ​ដែល​ត្រូវ​អនុវត្តន៍​ចំពោះ​ការ​ប្រកួត​កីឡា​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ក្រៅប្រទេស​ និង​នៅ​ក្នុង​ប្រទេស​ ដែល​កីឡាករ​ជន​ពិការ​កម្ពុជា​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម​ ៖

១-​ការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេ​ម​រដូវក្តៅ​ ឬ​រដូវរងា​ "IPC​ Games"​ ៖​ ក​-​មេដាយមាស​ ៖​ ១២០​លាន​រៀល​ ។​ ខ​-​មេដាយ​ប្រាក់​ ៖​ ៨០​លាន​រៀល​ ។​ គ​-​មេដាយ​សំរឹទ្ធិ​ ៖​ ៦៤​លាន​រៀល​ ។​

២-​ការ​ប្រកួត​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម​រដូវក្តៅ​ ឬ​រដូវរងា​ "ASIAN​ Para​ Games"​ ៖​ ក​-​មេដាយមាស​ ៖​ ៨០​លាន​រៀល​ ។​ ខ​-​មេដាយ​ប្រាក់​ ៖៤០​លាន​រៀល​ ។​ គ​-​មេដាយ​សំរឹទ្ធិ​ ៖​ ២៤​លាន​រៀល​ ។​

៣-​ការ​ប្រកួត​កីឡាករ​អាស៊ាន​ ប៉ា​រ៉ា​ហ្គេ​ម​ "ASEAN​ Para​ Games"​ ៖​ ក​-​មេដាយមាស​ ៖​ ៤០​លាន​រៀល​ ។​ ខ​-​មេដាយ​ប្រាក់​ ៖​ ៣០​លាន​រៀល​ ។​ គ​-​មេដាយ​សំរឹទ្ធិ​ ៖​ ១៦​លាន​រៀល​ ។​

Sportចំពោះ​ការ​ប្រកួត​ដែល​មាន​កីឡាករ​ជា​ក្រុម​ ហើយ​ទទួល​បាន​មេដាយ​ ប្រាក់​រង្វាន់​ជ័យ​លា​ភី​ជា​ក្រុម​ ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ប្រាក់​រង្វាន់​សម្រាប់​ជ័យ​លា​ភី​ម្នាក់ៗ​គុណ​នឹង​ចំនួន​កីឡាករ​ដែល​បាន​ចូលរួម​ប្រកួត​តាម​និយាម​អន្តរជាតិ​ ។​

​រីឯ​គ្រូបង្វឹក​ ត្រូវ​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ស្មើនឹង​ប្រាក់​រង្វាន់​របស់​ជ័យ​លា​ភី​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​មេដាយ​ខ្ពស់​ជាងគេ​ក្នុង​វិញ្ញាសា​ប្រកួត​ក្នុង​ក្រុម​ដែល​ខ្លួន​ទទួល​បន្ទុក​បង្វឹក​ ។​ គ្រូបង្វឹក​ជំនួយ​ ត្រូវ​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន​៧០​ភាគរយ​ នៃ​ប្រាក់់​ឧបត្ថម្ភ​សម្រាប់​គ្រូបង្វឹក​ ។​

​សូម​បញ្ជាក់​ជូន​ដែរ​ថា​ កីឡាករ​កម្ពុ​ជាមួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ក៏​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ "SEA​ Games"​ លើក​ទី​២៧​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​ ដែល​គ្រោង​នឹង​បញ្ចប់​កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៣​ខាង​មុខ​ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៣​នេះ​ កម្ពុជា​ទទួល​បាន​មេដាយ​ចំនួន​៣៩​ "​ក្នុង​នោះ​មេដាយមាស​ចំនួន​៦,​ មេដាយ​ប្រាក់​ចំនួន​៨​ និង​មេដាយ​សំរឹទ្ធិ​ ចំនួន​២៥"​ ៕​ 


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item