Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

"…​គ្មាន​ការ​រំលាយ​សភា​ និង​គ្មាន​ទេ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដែល​ផ្ទុយ​ទៅ​នឹង​មាត្រា​៧៨​នៃ​រដ្ឋធម្មនុញ្ញ​…"​ នេះ​គឺជា​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហៅ​បុរស​ខ្លាំង​ ដែល​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រោយ​កិច្ចប្រជុំ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ឯ​វិមាន​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​ តប​ទៅ​នឹង​សំណើ​ទាមទារ​របស់​គណបក្សប្រឆាំង​ដែល​កំពុង​ធ្វើ​មហា​បាតុកម្ម​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៦​ ខណៈ​គណបក្សប្រឆាំង​ប្រកាស​ថា​ គ្រោង​ធ្វើ​មហា​បាតុកម្ម​ជា​ប្រឆាំង​រៀងរាល់ថ្ងៃ​ឥត​ឈប់​ ។​

​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដែរ​ បុរស​ខ្លាំង​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​បាតុកម្ម​បិទផ្លូវ​ គឺ​ដូច​ជា​បិទ​ឈាម​ខ្លួនឯង​ ដែល​ប៉ះពាល់​មិន​ត្រឹម​រាជរដ្ឋាភិបាល​ និង​ត្រឹម​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ទេ​ វា​ប៉ះពាល់​ដល់​ប្រជាជន​ថែម​ទៀត​ វា​ជា​អំពើ​ខុសច្បាប់​ ហើយ​រាជរដ្ឋាភិបាល​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ការ​ចាត់វិធានការ​ឆ្លើយ​តប​តាម​ផ្លូវច្បាប់​ឡើយ​ ។​ លើស​ពី​នេះ​ បុរស​ខ្លាំង​បាន​ព្រមាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ និង​ងឿងឆ្ងល់​ទៀត​ថា​ បើ​បាតុកម្ម​ណាមួយ​ប៉ះពាល់​ដល់​ការ​បំផ្លាញ​សន្តិសុខ​ជាតិ​ គឺ​ក្រុម​បាតុករ​ត្រូវ​ប្រុង​ប្រយ័ត្ន​ទៅ​នឹង​"​បាតដៃ​ទី​៣"​ ។​

​មជ្ឈដ្ឋាន​ទូទៅ​កំពុង​សម្តែង​នូវ​ការ​ងឿងឆ្ងល់​ថា​ តើ​ពាក្យ​"​បាតដៃ​ទី​៣"​ ដែល​ជា​ពាក្យ​សម្តី​ព្រមាន​របស់​បុរស​ខ្លាំង​នោះ​មាន​ន័យ​យ៉ាងដូចម្តេច​ ?​ អ្នកខ្លះ​វិភាគ​ថា​ "​បាតដៃ​ទី​៣"​ នេះ​គឺ​បុរស​ខ្លាំង​ចង់​បញ្ជាក់​ថា​ នឹង​អាច​ប្រើប្រាស់​កម្លាំង​បាតុករ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ ។​ អ្នកខ្លះ​ទៀត​ថា​ បុរស​ខ្លាំង​អាច​នឹង​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ដឹកនាំ​ដោយ​គណបក្សប្រឆាំង​ ។​

​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​ការ​អះអាង​របស់​បុរស​ខ្លាំង​ដែល​ថា​ មិន​អាច​រំលាយ​សភា​ និង​មិន​អាច​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​បាន​ ព្រោះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នោះ​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ ចុះ​រឿង​លួច​បន្លំ​សន្លឹក​ឆ្នោត​មិន​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ឯណា​ ហេតុ​អ្វី​ក៏​មាន​គណបក្ស​ខ្លះ​អាច​លួច​បន្លំ​សន្លឹក​ឆ្នោត​បាន​ ។​

​សង្គម​ស៊ី​វិល​មួយ​ចំនួន​បាន​អះអាង​ថា​ ប្រសិនបើ​មានការ​បង្ក្រាប​ពី​រាជរដ្ឋាភិបាល​មក​លើ​ក្រុម​បាតុករ​កំពុង​ធ្វើ​មហា​បាតុកម្ម​ដឹកនាំ​ដោយ​គណបក្សប្រឆាំង​នោះ​ គឺ​អន្តរជាតិ​អាច​នឹង​លូកដៃ​ចូល​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ បុរស​ខ្លាំង​នៅ​តែ​បន្ត​មើល​មិនឃើញ​នូវ​កំហុសឆ្គង​របស់​ខ្លួន​ក្នុង​ការ​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ​ទេ​ ទើប​បុរស​ខ្លាំង​បាន​លាន់មាត់​ថា​ "​តើ​ខ្ញុំ​បាន​ធ្វើ​កំហុស​អ្វី​ទើប​ទាមទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញពី​តំណែង​ ?"​ ៕​

CNRP-17


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item