Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ក្រុម​​គយ​​ច​ល័តដឹក​នាំ​​ដោយ​​លោកព្រាបគា​​រ៉ាត់ប្រ​ធា​ន​កា​រិ​យា​ល័យស្រា​វជ្រាវ​​បង្ក្រា​ប

​រាជធានី​ភ្នំពេញ ៖ ក្រុម​​គយ​​ច​ល័ត ដឹក​នាំ​​ដោយ​​លោក ព្រាប គា​​រ៉ាត់ ប្រ​ធា​ន​កា​រិ​យា​ល័យ ស្រា​វជ្រាវ​​បង្ក្រា​ប អំ​ពើ​​រត់​ពន្ធ​​ប្រ​ចាំ​ការ តាម​ផ្លូវ​​ជាតិ​​លេខ​​១ ដោយ​មាន​កិច្ច​ស​ហ​ការ ជា​មួយ​​កង​រាជ​អាវុធ​ហត្ថ លើ​​ផ្ទៃ​​ប្រ​ទេស និ​ង​កង​រាជ​អាវុធ​ហត្ថខេត្តស្វាយរៀង បានធ្វើការ​ស្រាវជ្រាវ បង្ក្រាប​រថយន្ត​យី​ឌុប​មួយគ្រឿង ដែល​លួច​នាំចូល ស្រា​ដែលមាន​តម្លៃ​ខ្ពស់ ជាង​១៥០ កេស ពី​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្ថិតក្នុង​ស្រុក​កំពង់រោ​ទ៌ ខេត្តស្វាយរៀង​។​

​មន្ត្រី​គយ​ចល័ត​បាន​ឲ្យ​ដឹងថា ស្រា​ដែល​រឹបអូស​បាន ពី​ក្រុម​ឈ្មួញ​មាន​ជាង ១៥០​កេស ជា​ប្រភេទ​ស្រា​ដែលមាន​តម្លៃ​ខ្ពស់ ត្រូវ​ក្រុម​ឈ្មួញ​លួច​នាំចូល តាម​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បង្កប់​តាម​រថយន្ត​យី​ឌុប ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៥៧៥៨ ដែល​ដឹកស្រូវ​យកទៅលក់ នៅ​ប្រទេស​វៀតណាម ។ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​នេះ នៅតាម​ដងផ្លូវ​ជាតិ​លេខ​១ ចម្ងាយ​ពី​ច្រកទ្វារ​ព្រៃ​វ​ល្លិ៍ ជាង ៣០​គីឡូម៉ែត្រ ហើយ​អ្នក​នៅ​ពីក្រោយ​ខ្នង នៃ​អំពើ​រត់ពន្ធ​ស្រា​ដ៏​មានតម្លៃ​នេះ គឺជា​ឈ្មួញ​ដ៏​មានអំណាច នៅ​ខេត្តស្វាយរៀង​។​

​លោក ព្រាប គា​រ៉ាត់ បាន​ប្រាប់​អ្នកកាសែត​ថា ដោយមាន​ការចង្អុលបង្ហាញ ពី​លោក កើត សុធា​រ៉ា ប្រធាន​នាយកដ្ឋាន ស្រាវជ្រាវ​និង​បង្ក្រាប បទល្មើស​គេចពន្ធ នៅ​ទូទាំងប្រទេស ពី​ការខិតខំ​ទប់ស្កាត់​អំពើ​រត់ពន្ធ​ទំនិញ ក្រុម​គយ​ចល័ត​ប្រចាំការ តាមផ្លូវ​ជាតិ​លេខ​១ បាន​អនុវត្តន៍​តាម​គោលការណ៍ របស់​ថ្នាក់លើ ទទួលបាន​លទ្ធផល​ផ្លែផ្កា ជា​បន្តបន្ទាប់ ក្នុងការ​បង្ការ​បង្ក្រាប អំពើ​រត់ពន្ធ​ទំនិញ ដើម្បី​បង្កើន​ចំណូល​ពន្ធ​រដ្ឋ ដោយមាន​កិច្ចសហការ​ល្អ ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឈានទៅ​បំបាត់ រាល់​ភាព​អសកម្ម ស្របតាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់ ប្រមុខ​រាជរដ្ឋាភិបាល​៕

Wat 191216 Wat 191215


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item