ស្រវឹងទឹកត្នោតជូទាំងព្រឹក តាមរករឿងនិងកាប់ស្ត្រីម្នាក់ ជាច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាម
ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវបុរសប្រមឹក យកកាំបិតខ្វែវ ដេញកាប់ដល់ក្នុងផ្ទះ ជាច្រើនកាំបិត ស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ១០និង៥០ នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ នៅចំណុចក្រុមទី៧ ផ្លូវចូលវត្តជណ្តើរស្វា ភូមិថ្មគោលឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយភ្លាមៗនោះ កម្លាំងនគរបាល សហការជាមួយ អាវុធហត្ថ បានចុះឃាត់ខ្លួនជនសង្ស័យ នៅក្បែរកន្លែងកើតហេតុ។
លោក ហៀង ប៊ុនថា អធិការរងស្រុកថ្មគោល បានអោយដឹងថា បុរសសង្ស័យជាឃាតករ មានឈ្មោះ អ៊ុំ សោម អាយុ ៣៦ឆ្នាំមុខរបរមិនប្រាកដ មានទីលំនៅ ទល់មុខផ្ទះជនរងគ្រោះ ក្នុងភូមិកើតហេតុ។ វត្ថុតាងមានកាំបិតខ្វែវ ដងឈើចំនួន ១ប្រវែង ៦តឹក។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ សៀន លីណា អាយុ ៤៣ឆ្នាំរបួសចំក្បាល ១កាំបិតកញ្ជឹក ដាច់ដល់ឆ្អឹង ១កាំបិត ដៃស្តាំរងរបួស ១ កាំបិត ត្រចៀកស្តាំត្រូវ ១កាំបិត ដាច់ត្រចៀក។
ស្ត្រីរងគ្រោះមានប្តីឈ្មោះ ទី វុឌ្ឍារី អាយុ ៤៥ឆ្នាំ និងមានកូនប្រុសស្រី ២នាក់អាយុជាង ១០ឆ្នាំស្នាក់នៅក្នុង ភូមិកើតហេតុជាមួយគ្នា។ សាច់ញាតិជនសង្ស័យ ត្រូវបងប្អូនជីដូនមួយ បានប្រាប់សមត្ថកិច្ចថា បុរសសង្ស័យជា ឃាតករមានឈ្មោះ អ៊ុំ សោម បានផឹកស្រាស និងទឹកត្នោតជូ តាំងពីម៉ោង ៨ព្រឹកលុះដល់ វេលាកើតហេតុ មិនដឹងជាមានរឿងអ្វី ឬទៅខ្ចីប្រាក់ជនរងគ្រោះមិនបាន ទើបដេញកាប់ រហូតដល់ស្លាប់តែម្តង។
អ្នកជិតខាងបានអោយដឹងថា មុនពេលកើតហេតុ កូនៗស្រីរងគ្រោះ ចេញទៅរៀនអស់ ហើយប្តីស្ត្រីរងគ្រោះ និងអ្នកក្នុងភូមិចេញទៅស៊ីការគេ បាត់អស់ក្រោយមក ក៏ទទួលដំណឹងថា មានឃាតកម្ម កើតឡើងតែម្តង។ លោក ហៀង ប៊ុនថា បានបញ្ជាក់ថា ករណីឃាតកម្មនេះ តាមការសន្និដ្ឋាន ជនសង្ស័យស្រវឹង ទៅរកជនរងគ្រោះ ពេលប្តីមិននៅ ។ ក្រោយមកនាង បានរត់ចេញក្រៅផ្ទះ ត្រូវជនសង្ស័យកាប់ចំដៃស្តាំ រួចតាមកាប់ដាច់ស្លឹកត្រចៀក ដួលផ្កាប់មុខ ទើបកាប់ពុះ ចំក្បាលនិងកាប់កតែម្តង ៕ ដោយ សុខជា
Source from: watphnom-news.com























Loading...




Post a Comment