Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មាន​ជំងឺ​ស​សៃ​ប្រសាទ​លេបថ្នាំ ​៣-៤ ឆ្នាំ​មិនជា ដាច់ចិត្ត​ចងក​ស្លាប់ចោល​ប្រពន្ធ​កូន​

ខេត្តបាត់ដំបង៖បុរស​​ម្នាក់​​តូច​ចិត្តមាន​​ជំ​ងឺ​​ស​​សៃ​​ប្រ​សាទព្យា​បាល​​មិន​ជាបាន​សម្រេច​​ចិត្តយក​​ខ្សែ​​អ​ង្រឹង​​ចង​ក​​សម្លាប់​ខ្លួននៅ​លើ​​ដើម​​ស្វាយ​​ក្រោយ​​ផ្ទះ

ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​តូច​ចិត្ត មាន​​ជំ​ងឺ​​ស​​សៃ​​ប្រ​សាទ ព្យា​បាល​​មិន​ជា បាន​សម្រេច​​ចិត្ត យក​​ខ្សែ​​អ​ង្រឹង​​ចង​ក​​សម្លាប់​ខ្លួន នៅ​លើ​​ដើម​​ស្វាយ​​ក្រោយ​​ផ្ទះ ពេល​​ប្រ​ពន្ធ​កូន​​កំ​ពុង​​ដេក​លក់ កាល​ពី​​វេ​លា​​ម៉ោង ៣​​និង​​៥០ នា​ទី​​ព្រឹក​​ថ្ងៃ​ទី​១០ ខែ​មករាឆ្នាំ​២០១៤ នៅ​ភូមិ​ទួល​តាក​យ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង រហូត​ទាល់តែ​ម៉ោង ៦​ព្រឹក​ថ្ងៃ​ដដែល ប្រពន្ធ​បើកទ្វា​ផ្ទះ ក៏​ប្រទះឃើញ​សព​ជនរងគ្រោះ នាំគ្នា​ជូន​អជ្ញាធរ និង​សមត្ថកិច្ច​ឲ្យ​ចុះ ធ្វើ​កោសល្យវិច័យ បន្ថែមទៀត​។​

​បុរស​ដែល​ចងក​សម្លាប់ខ្លួន មានឈ្មោះ ព្រំ សា​វឿ​ង អាយុ ៥២​ឆ្នាំ​របរ​ធ្វើស្រែ មាន​ជំងឺ​ស​សៃ​ប្រសាទ និង​មាន​ប្រពន្ធ​ឈ្មោះ ចាំង សុ​ហ៊ាង អាយុ ៣២​ឆ្នាំ មានកូន​ស្រី​ចំនួន  ៣​នាក់ រស់នៅ​ក្នុងភូមិ​កើតហេតុ​។ សមត្ថកិច្ច​បាន រកឃើញ​វត្ថុតាង មាន​ខ្សែ​អង្រឹង​មូល ប្រវែង ២​ម៉ែត្រ​ចង​ជាប់​និង​ក ជនរងគ្រោះ​លើ​ដើម​ស្វាយ ផុតពី​ដី​កម្ពស់​ជាង ១​ម៉ែត្រ​។ ឈ្មោះ ចាំង សុ​ហ៊ាង ជា​ប្រពន្ធ​សព បាន​ប្រាប់​សមត្ថកិច្ច​ថា ប្តី​​របស់​គាត់​​ មាន​ជំងឺ​ស​សៃ​ប្រសាទ បាន​ព្យាបាល​លេបថ្នាំ​ពេទ្យ ៣​ទៅ​៤ ឆ្នាំ​ហើយ​មិនជា​។​

​នៅ​យប់កើតហេតុ ប្តី​កូន​និង​ខ្លួន​ដេក​នៅ​ជុំគ្នា លុះដល់​ម៉ោង ៣​និង​៥០ នាទី​ព្រឹក​​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៤ ប្តី​បាន​ក្រោ​ក​ពី​ដេក ហើយ​គាត់​និង​កូន ស្មានតែ​គាត់​ងើប​បត់​ដៃជើង ដូច​រាល់ដង ក៏​មិនបាន​ចាប់អារម្មណ៍​។ លុះ​ភ្លឺ​ឡើង​បើកទ្វារ​ក​លប់មុខ ក៏​ប្រទះឃើញ សព​បុរស​ជា​ប្តី ចងក​លើ​ដើម​ស្វាយ ស្លាប់​បាត់ទៅហើយ ក៏​រាយ​ការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ចុះ ធ្វើ​កោសល្យវិច័យ​បន្ថែមទៀត ដើម្បីអោយ​អស់ចិត្ត​៕ ដោយ សុខ​ជា​

Wat 10013


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item