Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

លោក អ៊ុង ដា​​រ៉ា និង​​លោក ប៊ូ ចេង​​ងួន ស​ម្ងំ​​ប្រ​មូល​​លុយ​​ពី​​ដេ​ប៉ូ និង​ការ​ដឹក​​ជ​ញ្ជូន​​​ឈើ​​ចេញ​ទៅ​​វៀត​ណាម មិន​ដែល​​អើ​ពើ​​បង្ក្រាប​​ម្តង​ណា​​ឡើយ​

​ខេត្តកណ្តាល៖ភាព​អ​នា​ធិប​តេយ្យ​​ក្នុង​ការដឹក​ជញ្ជូន​​ឈើ​​ប្រ​ណីត​​ខុស​ច្បាប់ឆ្លង​កាត់​​​ទឹក​ដី​​ក្រុង​​តាខ្មៅតាម​ផ្លូវ​​ជាតិ​​លេខ២-​២១-​១​១០​-៣ឆ្ពោះ​ទៅ​​ប្រ​ទេស​វៀត​ណាម

​ខេត្តកណ្តាល ៖ ភាព​អ​នា​ធិប​តេយ្យ​​ក្នុង​ការ ដឹក​ជញ្ជូន​​ឈើ​​ប្រ​ណីត​​ខុស​ច្បាប់ ឆ្លង​កាត់​​​ទឹក​ដី​​ក្រុង​​តាខ្មៅ តាម​ផ្លូវ​​ជាតិ​​លេខ ២-​២១-​១​១០​-៣ ឆ្ពោះ​ទៅ​​ប្រ​ទេស​វៀត​ណាម ទាំង​ថ្ងៃ​ទាំង​យប់ របស់​​ក្រុម​​ឈ្មួញ​​ធំ​ៗ កំពុង​​ដំណើរ​ការ​​​យ៉ាង​​​រលូន​​ គ្មាន​ខ្លាចញញើត សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ម្នាក់​នោះទេ ជាពិសេស​គឺ​ជំនាញ រដ្ឋបាល​ព្រៃឈើ​នេះ​តែម្តង​។​

​បើតាម​ប្រភព​រាយការណ៍ ពី​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ តូចតាច​ម្នាក់​បាន​បង្ហើ​ប​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ ភាពអនាធិបតេយ្យ របស់​ក្រុម​ឈ្មួញ​ធំៗ​ដុះ​ស្លែ បាន​រកស៊ី​ដឹកជញ្ជូន ឈើ​ប្រណីត​ខុសច្បាប់ តាមផ្លូវ​ជាតិ​ដូច​ខាងលើនេះ តាម​រថយន្ត​ទំនើបៗ ឬ​តាម​រថយន្ត​កូរ៉េ ដោយ បង្កប់​ក្នុង​ទំនិញ​ផ្សេងៗ ចុះទៅ​ប្រទេស​វៀតណាម ទាំងថ្ងៃទាំងយប់​ដោយ​មិនមាន សមត្ថកិច្ច ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្រុង​តាខ្មៅ ធ្វើការ​បង្ក្រាប​ឡើយ​។

​គេ​សង្កេត​ឃើញតែ​លោក អ៊ុង ដា​រ៉ា និង​លោក ប៊ូ ចេង​ងួន នាយ និង​នាយរង រដ្ឋបាល​ព្រៃឈើ ក្រុង​តាខ្មៅ ចុះ​ល្បាត​រាប់​ក្បាល​ឡាន ឲ្យ​ចូល​បង់លុយ​តែប៉ុណ្ណោះ មិន​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​ទេ​។ ការដឹកជញ្ជូន​ឈើ យ៉ាង​រលូន​តាមផ្លូវ​ជាតិ​លេខ ២ – ៣ – ២១ – ១១០ ចូលទៅ​ប្រទេស​វៀតណាម អាច​ដំណើរការ​ទាំងថ្ងៃទាំងយប់ របស់​ក្រុម​ឈ្មួញ​ធំៗ​ដុះ​ស្លែ យ៉ាង​គគ្រឹកគគ្រេង​បែបនេះ ដោយសារតែ មានការ​ឃុបឃិត បើកដៃ​ពី​លោក អ៊ុង ដា​រ៉ា និង​លោក ប៊ូ ចេង​ងួន តែម្តង​។​

​សកម្មភាព​ដឹកជញ្ជូន ឈើ​ប្រណីត​ដ៏​មានតម្លៃ របស់​ក្រុម​ឈ្មួញ​ធំៗ​ដុះ​ស្លែ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់ ក៏​ព្រោះតែ​ឈ្មួញ​ទាំងនោះ ស្គាល់ចិត្ត​លោក អ៊ុង ដា​រ៉ា និង​លោក ប៊ូ ចេង​ងួន យ៉ាងច្បាស់​ដោយ​គ្រាន់តែ​ចូលខ្លួន បង់លុយ​ថ្លៃ​ក្បាល​ឡាន អាចធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ម៉ា​សេរី ដោយ​គ្មានអ្វី​មក​រំខាន​ទេ​។ ចំពោះ​រថយន្ត​ធំៗ​ដឹកឈើ ចូល​តាម​ដេប៉ូ​លក់​ឈើ តាម​កន្លែង​នីមួយៗ ក៏ត្រូវ​បង់លុយ​ជូន​លោក អ៊ុង ដា​រ៉ា ក្នុង​មួយ​រថយន្ត​ចាប់ពី ១៥០​ដុល្លារ​ទៅ ២៥០​ដុល្លារ តាម រថយន្ត​តូច​ឬ​ធំ ជា​ថ្នូរ​នៃ​ការមិន​ពិនិត្យ ឯកសារ​ផ្សេងៗ​។​

​ចំពោះ​ម្ចាស់​ដេប៉ូ​លក់​ឈើ​នីមួយៗ ក៏ត្រូវ​បង់លុយ​ឲ្យ​លោក អ៊ុង ដា​រ៉ា ផងដែរ​ដោយ មានការ​តម្រូវ​ឲ្យ​ម្ចាស់​ដេប៉ូ​លក់​ឈើ ទាំង​តូច​ទាំង​ធំ​ចូលមក​បង់​ឲ្យ​លុយ ក្នុង​មួយខែ​ចាប់ពី ២៥០​ដុល្លារ​ទៅ​៣០០ ដុល្លារ​ក្នុង​មួយខែ បើសិន​ម្ចាស់​ដេប៉ូ​លក់​ឈើ​ណាមួយ មិន​ព្រម​ចូលមក​បង់លុយ គឺ​លោក អ៊ុង ដា​រ៉ា តែងតែ​ចុះ​ធ្វើការ ត្រួតពិនិត្យ​ជា​រៀងរាល់ថ្ងៃ ដោយ​សំអាងថា ម្ចាស់​ដេប៉ូ​លក់​ឈើ​ទាំងនោះ​មិនមាន​ច្បាប់​ត្រឹមត្រូវ ហើយ​មិន​អនុញ្ញាត​ឲ្យ​បើក​លក់​ឈើ​បានទេ តែបើ​ព្រម​បង់លុយ​ប្រចាំខែ ទៅតាម​ការទាមទារ គឺអាច​បើក​លក់​ឈើ​ម៉ា​សេរី​។​

​ពាក់ព័ន្ធ​នឹង​ករណី​លោក អ៊ុង ដា​រ៉ា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ក្រុង​តាខ្មៅ បាន​គាបសង្កត់​ទៅលើ ម្ចាស់​ដេប៉ូ​លក់​ឈើ ឲ្យ​បង់លុយ​យ៉ាងច្រើន​ក្នុង​មួយខែៗ និង​ឃុបឃិត​បើកដៃ ឲ្យ​ក្រុម ឈ្មួញ​ធំៗ​ដុះ​ស្លែ រកស៊ី​ដឹកជញ្ជូន ឈើ​ប្រណីត​ខុសច្បាប់ ចុះទៅ​ប្រទេស​វៀតណាម តាមផ្លូវ​លេខ ២ – ៣ – ២១ -១១០ យ៉ាង​គគ្រឹកគគ្រេង​នោះ មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ បានទេ​៕ ដោយ ព្រះ​ច័ន្ទ

Wat Ungdara112


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item