Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អាថ៌​កំ​បាំង​​នៃ​​កាយ​វិការ​​ទាំង​​១០ ដែល​​បញ្ជាក់​ថា ដៃ​គូ​​កំពុង​មាន​​ចំណង់​យ៉ាង​​រោល​រាល

​រាជធានី​ភ្នំពេញ៖ចំ​ពោះ​​រឿង​​លើ​​គ្រែយើង​​​ជឿ​ជាក់​ថាលោក​អ្នក​​ពិត​ជា​​មានបទ​ពិ​សោធន៍​ជាក់​​ជា​មិន​ខានប៉ុន្តែ​​អ្វី​ដែល​​សំខាន់​​ថា

រាជធានី​ភ្នំពេញ ៖ ចំ​ពោះ​​រឿង​​លើ​​គ្រែ យើង​​​ជឿ​ជាក់​ថា លោក​អ្នក​​ពិត​ជា​​មាន បទ​ពិ​សោធន៍​ ជាក់​​ជា​មិន​ខាន ប៉ុន្តែ​​អ្វី​ដែល​​សំខាន់​​ថា តើ​​​ត្រូវ​ធ្វើ​​យ៉ាង​ដូច​ម្តេច ដើ​ម្បី​​ដឹង​អំ​ពី​​អារម្ម​​ណ៍ ចំណង់​​ផ្លូវ​ភេទ​របស់​​ដៃ​គូ​​ ហើយ​​នៅ​ពេល​ដែល​​យើង ហា​មាត់​​បបួល​គេ​ឡើងឋានសួគ៌ តើ​គេ​យល់ព្រម ឬ​មិន​យល់ព្រម​? បើ​យោងទៅតាម​ការ សិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ ខាង​ផ្នែក​ចិត្តសាស្ត្រ ជាច្រើន បាន​ប្រាប់​ឲ្យ​ដឹងថា មាន​សញ្ញា​ជាច្រើន ដែល​បញ្ជាក់ ពី​អារម្មណ៍​ចង់​រួមរ័ក របស់​ដៃគូ​។​

​ប៉ុន្តែ​ដើម្បី​មាន​ភាពងាយស្រួល ក្នុងការ​សង្កេត និង​សំគាល់​នោះ យើងខ្ញុំ​សូម​លើក យក​ចំណុច សំខាន់ៗ​ចំនួន​១០ ដែល​លោកអ្នក អាច​សង្កេតមើល​ចំណង់​ផ្លូវភេទ របស់​ប្តី​ប្រពន្ធ គូសង្សា មិត្តស្រី មិត្ត​ប្រុស ឬ​មនុស្ស​ទើប​និង​ស្គាល់គ្នា​។​

១.​ការ​ខ្នាញ់​នឹង​អ្នក ៖ នៅពេលដែល​មនុស្ស​ម្នាក់ បង្ហាញ​សញ្ញា ខ្នក់ខ្នាញ់​ចង់​ខាំ​បន្តិច បង់​វៃ​បន្តិច បញ្ចា​ក់ថា ម្នាក់​នោះ​មាន អារម្មណ៍​ចំពោះ​អ្នក​ហើយ ជាពិសេស ការ​ខាំ​ញិញ​ស្លិ​ក​ត្រចៀក ថើប​ករ​ជាដើម​។​

២.​សញ្ញា​សម្ងាត់​ពេល​ជួបគ្នា​ដោយ​ចៃដន្យ ៖ ប្រសិនបើ​អ្នកចូលរួម នៅក្នុង​កម្មវិធី​ជប់លៀង ញ៉ាំ​អាហារ​ពេល​ល្ងាច​មួយ ការ​លួច​ក្តិច លួច​ចាប់ដៃ ឬ​យក​ជើង​ឆ្កិះ ឬ​ប៉ះ​នៅក្រោម​តុ ក៏​បញ្ជាក់ថា ម្នាក់​នោះ កំពុងមាន​អារម្មណ៍ ជាមួយ​អ្នក​ដែរ​។​

៣.​ការ​ឲ្យ​ភ្នែក ៖ នៅក្នុង​កន្លែង​មួយ ដែល​មនុស្ស​ច្រើន ប៉ុន្តែ​ប្តី ឬ​ប្រពន្ធ មិត្ត​ប្រុស ឬ មិត្តស្រី ឬ​មនុស្ស​ទើប​ស្គាល់គ្នា ឲ្យ​ភ្នែក​ឬ​ដៀង​ភ្នែក មក​រកតែ​អ្នកនោះ វា​ជា​ភ្លើង​ខៀវ មួយ​ដែល​អាចធ្វើ​ឲ្យ​អ្នក  អាច​បបួល​ម្នាក់​នោះ ចេញ​ក្រៅ​ក្រេប​ច័ន្ទ​ទឹកឃ្មុំ​បាន​។​

៤.​ការ​បបួល​រាំ ៖ មាន​មនុស្ស​ខ្លះ​បង្ហាញ នូវ​អារម្មណ៍​របស់ខ្លួន តាម​ការ​រាំ ហើយ​គេ​ចូលចិត្ត​បង្វិល ក្រឡឹង​ជុំវិញ​អ្នក ហើយ​អ្នកខ្លះ​ចូលចិត្ត រាំ​មក​ពិត​គ្នា ជាមួយ​អ្នក ហើយ​ចំពោះ​ដៃគូ​ស្និទ្ធស្នាល ចូលចិត្ត​យក​ថ្ពាល់​ប៉ះ ជាមួយ​ថ្ពាល់​របស់​អ្នក​។​

៥.​ការ​ស្លៀក​សម្លៀកបំពាក់​ងូតទឹក ឬ រំ​កន្សែង ៖ មាន​ប្តី​ប្រពន្ធ និង គូសង្សារ​មួយចំនួន មាន​ភាព​អៀនខ្មាស មិន​ហ៊ាន​និយាយ​ត្រង់​ទេ ប៉ុន្តែ​ពាក់អាវ​ងូតទឹក​ហើយ ចេះតែ​ដើរ​ចុះឡើងៗ ញញឹម​រក​ដៃគូ របស់ខ្លួន ។​

៦.​សញ្ញា​បង្កប់​ជាមួយ​ការ​ថើប​នៅ​មាត់ទ្វារ​បន្ទប់ ៖ ដៃគូ​សង្សារ​បាន​ដឹក​ដៃ​គ្នា ចូលមក​ដល់ មាត់ទ្វារ​បន្ទប់ ហើយ​ដៃគូ​របស់​អ្នក មិនបាន​បង្អង់​យូរ ក៏​ចាប់ផ្ដើម​ឱប​ក ថើប​នៅត្រង់​មាត់ទ្វារ  ជា​សញ្ញា​សំខាន់បំផុត សម្រាប់​បញ្ជាក់ ពី​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​។​

៧.​ការចូល​ចិត្ត​ចាប់ដៃ ៖ អ្នកខ្លះ​មិន​និយាយ អ្វីមួយ​មាត់ ចេះតែ​ចាប់ដៃ​របស់​ដៃគូ ប្តី​ឬ ប្រពន្ធ​របស់ខ្លួន យ៉ាង​ណែន ហើយ​ប្រាប់ថា ងងុយដេក នេះ​គឺជា​សញ្ញា​បញ្ជាក់ ពី​អារម្មណ៍ ចំណង់​ផ្លូវភេទ​។​

៩.​ធ្វើ​កិច្ចការ​ផ្ទះ​ដើម្បី​យកចិត្ត ៖ ចំពោះ​គូស្នេហ៍ ឬ​ប្តី​ប្រពន្ធ នៅពេលដែល​ឃើញ​ខាង​ស្រី ធ្វើ​កិច្ចការ​ផ្ទះ រួចរាល់​ស្រេចបាច់ លឿន​ខុសពី​ធម្មតា និង​មាន​អាហារ​ពិសេសៗ សម្រាប់​ប៉ូវ​កម្លាំង​នោះ ក៏​ជាស​ញ្ញា​មួយ​បង្ហាញ ពី​ចំណង​របស់​ពួកគេ​ដែរ​។​

៩.​ការ​ម៉ាស្សា ៖ នៅពេល​មាន​នរណាម្នាក់ មក​ម៉ាស្សា​ឲ្យ​អ្នក​ត្រ​ង់ក ត្រង់​ដើមដៃ ជា​សញ្ញា​មួយ សម្រាប់​បញ្ជូន​សារ ចំណង់​ផ្លូវភេទ ជាពិសេស​ប្តី​ប្រពន្ធ ឬ​គូស្នេហ៍​តែម្តង​។​

១០.​ការតុបតែង​ភ្លើង​នៅក្នុង​បន្ទប់ ៖ មិន​ចាំ​បាញ់​ឆ្ងល់​ទេ នៅពេលដែល​អ្នក ចូលទៅ​ក្នុងផ្ទះ ឬ​បន្ទប់​មួយ ដែល​បំភ្លឺ​ដោយ ភ្លើងទៀន ឬ​ភ្លើង​ស្រទុំៗ មានន័យថា ដៃគូ​របស់​អ្នក កំពុង​បង្កើន បរិយាកាស ដើម្បី​ឈ្ពោះ​ទៅរក សមរភូមិ​ប្រយុទ្ធ ប្រកបដោយ​ក្ដី សុខ​យ៉ាងពិត​ប្រាកដ​៕

Wat 090119Wat 090120


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item