Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មក​ស្រោច​ទឹក​ព្យាបាល​ជំងឺ​ស​សៃ​ប្រសាទ នៅ​វត្ត​សំរោង​ធំ បាន​ជាង ១០​ថ្ងៃ​លង់ទឹក​ស្លាប់​

​ខេត្តកណ្តាល៖សាក​សព​​ស្ត្រី​​ម្នាក់ដែល​មាន​​ជំ​ងឺស​​សៃ​​ប្រ​សាទ​​ជាង១០​​ឆ្នាំ​​មក​ហើយ ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋប្រ​ទះ​ឃើញ​​ស្លាប់

​ខេត្តកណ្តាល ៖ សាក​សព​​ស្ត្រី​​ម្នាក់ ដែល​មាន​​ជំ​ងឺ ស​​សៃ​​ប្រ​សាទ​​ជាង ១០​​ឆ្នាំ​​មក​ហើយ  ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ ប្រ​ទះ​ឃើញ​​ស្លាប់ អ​ណ្តែត​ក្នុង​​ទឹក​​រណ្តៅ ស្ថិត​នៅ​​ក្នុង​ភូមិ​ដី​ឥដ្ឋ​​កោះ​​ផុស ឃុំ​​ដី​ឥដ្ឋ ស្រុក​​កៀន​ស្វាយ ខេត្ត​ក​ណ្តាល កាល​ពី​​វេ​លា​​ម៉ោង៥​ល្ងាច ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ ខណៈដែល​សាច់ញាតិ នាំមក​ស្រោច​ទឹក​ព្យាបាល នៅ​វត្ត​សំរោង​ធំ បាន​ជាង ១០​ថ្ងៃ ។      

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ឈួន សុខ​ជឿន អាយុ ៤១​ឆ្នាំ មាន​ជំងឺ​ស​សៃ រស់នៅ​ភូមិ​វាល ឃុំ​សំរោង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ហើយ​បានមក​ព្យាបាល ដោយ​ស្រោច​ទឹក នៅ​វត្ត​សំរោង​ធំ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ អស់​រយៈពេល ១០​ថ្ងៃ​មកហើយ ។ មុនពេល​ប្រទះឃើញ​សព កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៤ ស្ត្រី​រងគ្រោះ​បាន​រត់ចេញ ពី​វត្ត​សំរោង​ធំ ឡើងមក​ភ្នំពេញ ហើយ​សាច់ញាតិ បាន​តាមរក​និង​ផ្តិត​រូបថត ភ្ជាប់​លេខ​ទូរស័ព្ទ សម្រាប់​ទំនាក់ទំនង ប្រសិនបើ​មាន នរណា​ប្រទះឃើញ​។​

​រហូតមកដល់​ល្ងាច​ថ្ងៃទី​៩ ខែមករា សមត្ថកិច្ច​បានមក​ប្រាប់ សាច់ញាតិ​ដែល​កំពុង តាមរក​ស្ត្រី​រងគ្រោះ​ថា គេ​ប្រទះឃើញ​សព​ស្ត្រី​ម្នាក់ ស្លាប់​ក្នុង​ទឹក​រណ្តៅ​ទឹក ទើប​សាច់ញាតិ​ទៅ ពិនិត្យ និង​ឃើញថា ជា​សព​ប្អូនស្រី​ស្ត្រី​រងគ្រោះ​។ បន្ទាប់ពី​ត្រួតពិនិត្យ​រួច សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ពិតជា ស្លាប់​ដោយ​លង់ទឹក ព្រោះ​មិនឃើញ​មាន ស្លាកស្នាម​អ្វី នៅលើ​ដងខ្លួន​នោះទេ គួរ​ឲ្យ​កត់សម្គាល់​នោះទេ​៕

Wat 10017


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item