Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

សង្ស័យ​មាន​ជម្លោះ​នៅ​កន្លែង​ផឹកស៊ី ក្រុមក្មេងស្ទាវ​តាម​កាប់ និស្សិត​ច្បាប់​ម្នាក់​របួសធ្ងន់​

​រាជធានី​ភ្នំពេញ៖និស្សិត​​សា​កល​វិ​ទ្យា​ល័យភូមិន្ទ​​នី​តិ​សាស្ដ្រនិ​ង​​វិ​ទ្យា​សាស្ដ្រ​​សេដ្ឋ​កិច្ចម្នាក់​បាន​​រង​របួសជា​​​ទម្ងន់ដោយ​សារ​​ក្មេង​ស្ទាវមួយ​ក្រុម​​ដេញ​​កាប់

​រាជធានី​ភ្នំពេញ ៖ និស្សិត​​សា​កល​វិ​ទ្យា​ល័យ ភូមិន្ទ​​នី​តិ​សាស្ដ្រ និ​ង​​វិ​ទ្យា​សាស្ដ្រ​​សេដ្ឋ​កិច្ច ម្នាក់​បាន​​រង​របួសជា​​​ទម្ងន់ ដោយ​សារ​​ក្មេង​ស្ទាវ មួយ​ក្រុម​​ដេញ​​កាប់ កាល​ពី​វេលា​ម៉ោង ៣​​និង​​៣០ នា​ទី រសៀល​​ថ្ងៃ​ទី​​១០ ខែ​មក​រា ឆ្នាំ​​២០​១៤ នៅ​​ភូមិ​​បឹង​​ឈូក សង្កាត់​និរោធ ខណ្ឌមានជ័យ ត្រូវបាន​សមត្ថកិច្ច ហៅ​រថយន្ដ​ដឹកយក​ទៅ សង្គ្រោះ​នៅ មន្ទីរពេទ្យ​រុស្សី ភ្លាមៗ​។​

​ជនរងគ្រោះ​មានឈ្មោះ សំណាង អាយុ ១៩​ឆ្នាំ រស់នៅ​សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ ជិះ​ម៉ូតូ​ម៉ាក​គុប​តែម្នាក់ឯង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ លុះ​មកដល់​មុខ បុរី​ប៉េង​ហួត ក៏​លេចមុខ​ក្រុមក្មេងស្ទាវ មាន​គ្នា​បី​បួន​នាក់ ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឈប់​ហើយ​ទាញ​ដាវ​សាំ​ម៉ូ​រ៉ៃ ដេញ​កាប់​ជនរងគ្រោះ មិន​ដក​ដៃ​បណ្ដាលឱ្យ រងរបួស​ធ្ងន់ បង្ក​ការភ្ញាក់ផ្អើល និង​បញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​។​

​គេ​មិនទាន់​ដឹង​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន ការកាប់ចាក់​គ្នា​នេះ​ទេ តែបើ​តាម​មិត្តភក្តិ របស់​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​និង​មិត្តភក្តិ នាំគ្នា​ផឹកស៊ី នៅ​ម្តុំ​វត្ត​គៀនស្វាយក្នុង ហើយ​ផឹក​បាន​មួយសន្ទុះ ជនរងគ្រោះ​បាន​សុំ​មក​មុន ក៏ត្រូវ​ក្រុមក្មេងស្ទាវ ដេញ​កាប់ តែម្តង​។ មិត្តភក្តិ​ជនរងគ្រោះ បាន​បន្តទៀតថា ទំនាស់​គ្នា​នេះ អាច​បង្កដោយ​មនុស្ស​មួយក្រុម ដែល​ផឹកស៊ី​នៅ​ជិត​ពួកគេ ពីព្រោះ​ពេលដែល​កំពុង​ផឹកស៊ី​នោះ  មាន​ជ​ម្លាះ​ពាក្យសម្តី ៕

Wat 100117


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item