ជិះម៉ូតូឌុបគ្នាទៅបុកឡានមួយទំហឹងដួលរងរបួសធ្ងន់ ពេលបញ្ជូនដល់ពេទ្យស្លាប់ទាំង ២នាក់
រាជធានីភ្នំពេញ ៖ បុរសពីរនាក់បានជិះម៉ូតូ ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន រួចជែងរថយន្តនៅខាងមុខ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុក រថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរបួសធ្ងន់ទាំងអស់គ្នា កាលពីវេលាម៉ោង ៧និង៤០ នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិព្រៃទារ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយពេលបញ្ជូនទៅដល់ មន្ទីរពេទ្យព្រះកុសុមៈ បានស្លាប់ទាំង ២នាក់ យ៉ាងអាណោចអាធ័មបំផុត។
អ្នកបើកម៉ូតូមានឈ្មោះ ហេង ណារ៉ុន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិ ត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសធ្ងន់ធ្ងរ និងមិត្តភក្តិរួមដំណើរ មានឈ្មោះ រ័ត្ន រតនៈ អាយុ ២០ឆ្នាំ ជាកម្មករកររោងចក្រ ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិបារស្រែ ឃុំបារស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ។
ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-2326 ហើយចំណែក រថយន្តម៉ាកហ្វ័រេន័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-9393 បើកបរពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។ ក្រោយកើតហេតុ ម៉ូតូជនរងគ្រោះ និងរថយន្តត្រូវបាន សមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំភាគីពាក់ព័ន្ធ ចូលខ្លួនមកដោះស្រាយ៕
Source from: watphnom-news.com























Loading...




Post a Comment