Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

គណបក្ស​ជាតិនិយម​សុំ​ការ​បញ្ជាក់​ពី​ទូត​អា​មេ​រិ​ក​ករណី​ផ្លូវជាតិ​លេខ​៤​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ នាយក​ក្រុមហ៊ុន​ AZ​ ប្រមូល​លុយ​

​កាលពី​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៤​ លោក​ មុត​ ច​ន្ថា​ អគ្គលេខាធិការ​គណបក្ស​ជាតិនិយម​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​ជូន​ឯកឧត្តម​ William​ E.Todd​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ឲ្យ​មានការ​បំភ្លឺ​បញ្ជាក់​លើ​ករណី​សម្បទាន​ផ្លូវជាតិ​លេខ​៤​ ដែល​ស្ថាបនា​និង​ជួសជុល​ឡើង​វិញ​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ បែរជា​ក្រុមហ៊ុន​ AZ​ Distribution​ មាន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ជានា​យក​ មាន​សិទ្ធិ​ប្រមូល​លុយ​ពី​រថយន្ត​ក្រុមហ៊ុន​ និង​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវជាតិ​ទៅ​វិញ​ តាម​រយៈ​រាជរដ្ឋាភិបាល​កម្ពុជា​ តំណាង​ដោយ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ចុះ​កិច្ចព្រមព្រៀង​សម្បទាន​ជាមួយ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ​ AZ​ Distribution​ Co.,​ Ltd.​ ។​

​សូម​រំលឹក​ជូន​ថា​ ដោយ​មានការ​ផ្តល់​យោបល់​របៀប​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​សំណាក់​មន្ត្រី​សំខាន់ៗ​ចំនួន​៣​នាក់​ នៅ​លើ​សំណើ​ចុះ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០០០​ របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ នាយក​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ស្នើ​សុំ​ធ្វើ​សេវាកម្ម​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ រួម​មាន​ ៖​ ១-​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ អតីត​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​(​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​)​ ២-​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ អតីត​ទីប្រឹក្សា​សម្តេច​នាយក​រដ្ឋមន្ត្រី​ និង​ជា​អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ (​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​)​ និង​៣-​ឯកឧត្តម​ ត្រាំ​ អ៊ី​វ​តឹក​ អតីត​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ (​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​)​ ព្រមទាំង​មាន​ចំណារ​ឯកភាព​ចុះ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០០១​ ពី​សំណាក់​សម្តេច​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទើប​រាជរដ្ឋាភិបាល​សម្រេច​យល់ព្រម​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ធ្វើ​វិនិយោគ​ និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​សេវាកម្ម​ជួសជុល​ ថែទាំ​ផ្លូវជាតិ​លេខ​៤​ តាម​ស្មារតី​លិខិត​លេខ​១៨៣​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០១​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​ លើស​ពី​នេះ​ រាជរដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​ជូន​ឯកឧត្តម​ ត្រាំ​ អ៊ី​វ​តឹក​ និង​ឯកឧត្តម​ អ៊ុត​ ឈ​ន​ អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ (​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ បន្ទាប់​ពី​ធ្លាប់​បា​នេះ​ធ្វើ​ជា​អគ្គសវនករ​នៃ​អាជ្ញាធរ​សវន​កម្ម​ជាតិ​)​ នូវ​សិទ្ធិ​ពេញ​សមត្ថភាព​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ តាម​លិខិត​សិទ្ធិ​ប្រទាន​លេខ​០៨​ស​.​ប្រ​.​ទ​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០១​ ។​

​ក្រោយមក​ នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០០១​ ទើប​កិច្ចព្រមព្រៀង​សម្បទាន​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ លើ​ការ​ធ្វើ​សេវាកម្ម​ផ្លូវជាតិ​លេខ​៤​រយៈពេល​៣៥​ឆ្នាំ​ មាន​ចំនួន​២១​ប្រការ​ បាន​កើត​ចេញ​ជា​រូបរាង​ឡើង​ ។​

​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​២​ ដែល​មាន​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ធ្លាប់​បាន​បកស្រាយ​បំភ្លឺ​ទៅ​នឹង​សំណើសុំ​លុប​ចោល​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ លើ​ការ​ធ្វើ​សេវាកម្ម​យក​លុយ​ផ្លូវជាតិ​លេខ​៤​នា​អំឡុង​ដើមឆ្នាំ​២០០១​ របស់​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ថា​ "​កិច្ចសន្យា​រវាង​រាជរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ ស្តី​ពី​ការ​ជួសជុល​ ថែទាំ​ផ្លូវជាតិ​លេខ​៤​នេះ​ ជា​ទិដ្ឋភាព​ថ្មី​មួយទៀត​នៃ​ការងារ​អភិបាលកិច្ច​ ហើយ​ក៏​ជា​ការ​សម្តែង​ឲ្យ​ឃើញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ក្នុង​ពេល​ដែល​រដ្ឋ​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​អនុវត្តន៍​ការងារ​ ។​ "​ ។​

​គិត​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​ ក្រុមហ៊ុន​ AZ​ Distribution​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ធ្វើការ​ប្រមូល​លុយ​ពី​សេវាកម្ម​ផ្លូវជាតិ​លេខ​៤​អស់​រយៈពេល​យ៉ាងតិច​ចំនួន​១២​ឆ្នាំ​ហើយៗ​មាន​កម្រិត​ទឹកប្រាក់​ខ្ទង់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ ជាមួយ​មន្ត្រី​មាន​អំណាច​ធំៗ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ដន្លងដងស្នែង​ជាមួយ​បុរស​ខ្លាំង​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដោយសារ​ផ្លូវជាតិ​លេខ​៤​ត្រូវ​បាន​ក្រុមហ៊ុន​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ប្រមូល​យក​លុយ​ពេល​រថយន្ត​បើកបរ​ឆ្លងកាត់​ ដូច្នេះ​ រាជរដ្ឋាភិបាល​គប្បី​សម្រេច​ផ្លាស់​ប្តូរ​ឈ្មោះ​ផ្លូវជាតិ​លេខ​៤​ ទៅ​ជា​"​ផ្លូវ​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ "​វិញ​ ទើប​សមរម្យ​ជាង​ ហើយ​ក៏​មិនសូវ​ឲ្យ​ប្រជាពលរដ្ឋ​ខឹងសម្បា​ដែរ​ ដ្បិត​បើ​ហៅ​ផ្លូវជាតិ​លេខ​៤​ជា​ផ្លូវ​របស់​ជាតិ​ពេល​ឆ្លងកាត់​មិន​តម្រូវ​ឲ្យ​បង់លុយ​ឡើយ​ ដូច​ជា​ផ្លូវជាតិ​លេខ​១,​ ផ្លូវជាតិ​លេខ​២,​ ផ្លូវជាតិ​លេខ​៣,​ ផ្លូវជាតិ​លេខ​៥​ និង​ផ្លូវជាតិ​លេខ​៦…​ជាដើម​ ។​ល​៕​

AZ-Co.Ltd.03AZ-Co.,Ltd-5.AZ-Co.,Ltd-4


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item