
ឡានរអិលថយក្រោយកិនក្បាលព្រូឡានម្នាក់ ពេលឱនរើសកំណល់ ស្លាប់យ៉ាងវេទនា
ខេត្តព្រះសីហនុ ៖ រថយន្តបានរអិលថយក្រោយ កិនចំក្បាលព្រូឡានម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបំផុត ពេលបញ្ជូនមកដល់ មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ខណៈដែលជនរងគ្រោះបានឱន យកកំណល់ចេញ ពីកង់ផ្នែកខាងក្រោយ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ២ ឃុំអូរត្រេះថ្មី ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តាំងពីព្រលឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ កន្លងទៅនេះ ។
ជនរងគ្រោះមានឈ្មោះ អៃ លក្ខណា ភេទប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើត នៅភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ សមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា រថយន្តកូរ៉េមួយតោនកន្លះនោះ ជាកម្មសិទ្ធិរបស់ឈ្មោះ ថោង ស្រីល័ក្ខ ភេទស្រី ដែលបើកបរ ដោយឈ្មោះ ចេង សារុំ ។ ជនរងគ្រោះត្រូវបានគ្រូពេទ្យ ប្រចាំការនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ អះអាងថា បានស្លាប់មុនពេលបញ្ជូន មកដល់មន្ទីរពេទ្យ៕
Source from: watphnom-news.com
Post a Comment