រឿងពុករលួយទាំង ៨ករណី របស់អធិការស្រុកបន្ទាយមាស ជាមេរៀនសម្រាប់មន្ត្រីទូទៅ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ បានឲ្យដឹងថា លោក ស្រុន ឡាំ អធិការ និងលោក ម៉ុក ហ៊ត អធិការរង ស្រុកបន្ទាយមាស ខេត្តកំពត បានរងការចោទ ប្រកាន់ ពីបទពុករលួយចំនួន៨ ករណី គិតជាប្រាក់ជាង ២៥៧ លានរៀល ស្មើនិង ៦៤.៣៦០ ដុល្លារ។
តាមសេចក្តីប្រកាសព័ត៌មាន បានបង្ហាញថា បទពុករលួយទាំង ៨ករណីនោះរួមមាន ១- បានកាត់ប្រាក់បៀរវត្សរ របស់មន្ត្រីនគរបាល នៃអធិការដ្ឋាន នគរបាលស្រុក ជារៀងរាល់ខែ ចាប់តាំងពីឆ្នាំ២០០៨ រហូតមក។ ២-បានបើកប្រាក់បៀរវត្ស របស់មន្ត្រីនគរបាល ដែលមិនមកបំពេញការងារ ចំនួន ២នាក់ ទៅ ៨នាក់ ជារៀងរាល់ខែ ចាប់តាំងពីឆ្នាំ២០០៨ រហូតមក។៣- ការកេងយកប្រាក់ឧបត្ថម្ភ កម្លាំងការពារយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។
បទចោទទាំង ៥ទៀតរួមមាន ៤-បានទទួលយកសំណូក ពីមេល្បែងស៊ីសង និងជនល្មើស និងករណីព្រហ្មទណ្ឌ ជាថ្នូរនឹងការមិនបញ្ជូន សំណុំរឿងទៅតុលាការ។ ៥-បានបង្គាប់មន្ត្រីនគរបាលចរាចរ សណ្តាប់ធ្នាប់ បង់លុយឲ្យខ្លួន ជារៀងរាល់ខែ។ ៦-បានចាត់តាំងកម្លាំង នគរបាល ឲ្យប្រមូលលុយ ពីអាជីវកររកស៊ីទិញស្រូវ។ ៧-បានប្រើប្រាស់អាវុធខុសច្បាប់ ទាក់ទិន នឹងអង្គហេតុពុករលួយ។ និង ៨-បានជ្រៀតជ្រែកក្នុងដំណើកា រស៊ើបអង្កេត របស់អង្គភាព ប្រឆាំងអំពើពុករលួយ។
ផ្អែកតាមលទ្ធផល នៃការស៊ើបអង្កេត បានបង្ហាញថា ឈ្មោះ ស្រ៊ុន ឡាំ និងគូកន បានទទួលពីការ ប្រព្រឹត្តអំពើពុករលួយ ប្រមាណ ២៥៧.៤៤១.២៣៥ ររៀល ( ជាង ២៥៧ លានរៀល) ស្មើនឹង ៦៤.៣៦០ ដុល្លារ។ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនជនសង្ស័យ ទាំងពីររូបនេះ ប្រគល់ជូន សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ហើយក៏មានចំណាត់ការឃុំខ្លួន ដើម្បីរងចាំការជំនុំជម្រះ ទោសផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment