
ឡានស្តារិចក្រឡាប់ធ្លាក់ផ្លូវ បោកផ្ទប់នឹងដើមត្នោត ស្លាប់ ២នាក់ របួសធ្ងន់ស្រាល ៥នាក់
ខេត្ដកំពង់ស្ពឺ ៖ រថយន្តម៉ាកស្តារិចមួយគ្រឿង ខណៈដែលកំពុងបើកបរ ក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៤១ បានរេចង្កូតទៅខាងស្ដាំដៃ ធ្លាក់ប្រឡាយអមសងខាងផ្លូវ ខ្ទាតទៅបោកនឹងដើមត្នោត បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ភ្លាមៗ និង ៥នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ២និង១០ នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៤ នៅចំណុចភូមិត្រាំសសរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដ ម៉ាកស្ដារិច ពណ៌ប្រផេះ ពាក់ស្លាកលេខ AT13 2-0178 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ ឡុង ផានិត អាយុ ៣២ឆ្នាំ ។លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃ ធ្លាក់ប្រឡាយអមសងខាងផ្លូវ ហើយរថយន្ដក៏ខ្ទាត ទៅបោកនឹងដើមត្នោត បណ្ដាលឱ្យអ្នកបើកបរ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក អ្នករួមដំណើរ ៦នាក់ទៀត រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ៕
Source from: watphnom-news.com
Post a Comment