Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ស្ត្រី​ចំណាស់​ដេកស្លាប់ ក្នុងផ្ទះ​តៀម​អាក្រាតកាយ​តែម្នាក់ឯង សាច់ញាតិ​សង្ស័យ​ឃាតកម្ម​

​ខេត្តកំពង់ស្ពឺ៖ស្ដ្រី​​វ័យ​​ចំ​ណាស់​​អា​យុ៦៧​​ឆ្នាំ​​ម្នាក់ត្រូវ​បាន​​ក្មួយ​​ស្រី​​ប​ង្កើតប្រ​ទះ​ឃើញ​​ដេក​ស្លាប់ក្នុង​​ប​ន្ទប់​​ផ្ទះ​​តៀមកាល​ពី​​វេ​លា​​ម៉ោង

​ខេត្តកំពង់ស្ពឺ ៖ ស្ដ្រី​​វ័យ​​ចំ​ណាស់​​អា​យុ ៦៧​​ឆ្នាំ​​ម្នាក់ ត្រូវ​បាន​​ក្មួយ​​ស្រី​​ប​ង្កើត ប្រ​ទះ​ឃើញ​​ដេក​ស្លាប់ ក្នុង​​ប​ន្ទប់​​ផ្ទះ​​តៀម កាល​ពី​​វេ​លា​​ម៉ោង ៧​​និង​​២០ នា​ទី​​យប់​​ថ្ងៃ​ទី​​១៣ ខែ​មី​នា ឆ្នាំ​​២០​១៤ ស្ថិត​នៅ​​ភូមិ​​ត្រ​ពាំង​​ខ្យង ឃុំ​​ត្រ​ពាំ​ង​​គ​ង ស្រុក​​សំ​រោង​​ទងខេត្ដ​កំពង់ស្ពឺ ដោយ​សាច់ញាតិ​សង្ស័យថា ជា​អំពើ​ឃាតកម្ម រំលោភ​ហើយ​សម្លាប់ ប៉ុន្ដែ​សមត្ថកិច្ច​បាន​អះអាងថា មិនមែនជា​អំពើ​ឃាតកម្ម​នោះទេ គឺ​ស្លាប់​ដោយសារ ជំងឺលើសឈាម ព្រោះ​មុនពេល​ស្លាប់ ជនរងគ្រោះ​បាន​ប្រកាច់​។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ អ៊ុយ ឆំ អាយុ ៦៧ ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​លើផ្ទះ​តែម្នាក់ឯង ដោយ​ឃើញ​ស្រាត​ខោខ្លី មក​ត្រឹម​ក្បាល​ជង្គង់ ហើយ​ដងខ្លួន​មាន​លក្ខណៈ​ននល​គោក ខណៈដែល​ក្មួយ​ស្រី ត្រឡប់​មកពី​មើល​គេ​រាំវង់ នៅក្នុង​ភូមិ ។ ភ្លាមៗ​នោះ​ក្មួយ​ស្រី​ជនរងគ្រោះ បាន​រត់​ទៅប្រាប់​លោក ឡុង ប៊ុន ដែលជា​មេភូមិ ដើម្បី​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះទៅពិនិត្យ ដល់​កន្លែងកើតហេតុ ។​

​ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួច មន្ដ្រីនគរបាល​បច្ចេក​ទេស បាន​និយាយថា ការស្លាប់​របស់​ជនរ​ង​គ្រោះ បណ្ដាលមកពី​ជំងឺលើសឈាម ហើយ​មុន​ពេលដែល​ស្លាប់ ជនរងគ្រោះ​មាន​អាកា​រៈ ប្រកាច់ និង​ម្យ៉ាងវិញទៀត ពេល​ពិនិត្យ​ទៅ ពុំមាន​ស្លាកស្នាម​ណាមួយ​បញ្ជាក់ថា ជា​ករណី រំលោភ ហើយ​ធ្វើឃាត​នោះឡើយ ។ បន្ទាប់ពី​ពិនិត្យ​រួច សព​ស្ដ្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឱ្យទៅ ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

Wat 14032


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item