Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

គ្រួសារ​អ្នកដំណើរ​ប្រកាស​ផ្តល់​រង្វាន់​៥​លាន​ដុល្លារ​ដល់​អ្នក​ផ្តល់​ព័ត៌មាន​ឈាន​ទៅ​រក​ឃើញ​យន្តហោះ​ម៉ា​ឡេ​ស៊ី​បាត់​ខ្លួន​

​កាលពី​ថ្ងៃអាទិត្យ​ ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៤​ ដែល​ជា​រយៈពេល​គម្រប់​៣​ខែ​គត់​នៃ​ការ​បាត់​ខ្លួន​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​មួយ​គ្រឿង​ ប្រភេទ​ Boeing777-200​ មាន​ជើងហោះហើរ​ MH370​ ផ្ទុក​មនុស្ស​ចំនួន​២៣៩​នាក់​នោះ​ ក្រុម​គ្រួសារ​សាច់ញាតិ​របស់​អ្នកដំណើរ​រង​គ្រោះ​ បាន​ធ្វើការ​ប្រកាស​ឲ្យ​ដឹង​ថា​ នឹង​ផ្តល់​រង្វាន់​ចំនួន​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ផ្តល់​ព័ត៌មាន​ឈាន​ទៅ​រក​ឃើញ​យន្តហោះ​បាត់​ខ្លួន​ ក្រោម​គម្រោង​មូលនិធិ​មួយ​ឈ្មោះ​ថា​​    "​ Reward​ MH370"​ ។​

​គួរ​រំលឹក​ជូន​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​មួយ​គ្រឿង​ ប្រភេទ​ Boeing777-200​ មាន​ជើងហោះហើរ​ MH370​ ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ឆ្ពោះទៅ​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ ផ្ទុក​មនុស្ស​សរុប​ចំនួន​២៣៩​នាក់​(​ទាំង​អាកាសយានិក​ ទាំង​អ្នកដំណើរ​)​ ក្នុង​នោះ​មាន​ចំនួន​ប្រមាណ​២​ភាគ​៣​ជា​ជនជាតិ​ចិន​ ព្រមទាំង​ផ្ទុកទំនិញ​មួយ​ចំនួន​ទៀត​ ដូច​ជា​អា​គុយ​ និង​ផ្លែ​មង្ឃុត​…​បាន​បាត់​ខ្លួន​ចេញពី​រ៉ា​ដា​ត្រួតពិនិត្យ​នា​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៤​កន្លង​មក​ រក​មិន​ទាន់​ឃើញ​នៅឡើយ​ទល់​បច្ចុប្បន្ន​ ទោះបី​មាន​ប្រតិបត្តិការ​រុករក​ដោយ​ទ្រង់ទ្រាយ​ធំ​មាន​លក្ខណៈ​ជា​អន្តរជាតិ​ក៏​ដោយ​ ជា​ហេតុ​ធ្វើ​ឲ្យ​សាច់ញាតិ​អ្នកដំណើរ​រង​គ្រោះ​មួយ​ចំនួន​យល់​ថា​ អាជ្ញាធរ​នៃ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​អាច​នាំ​គ្នា​បិទ​បាំង​ការ​ពិត​ ។​

​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​ ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៤​ លោក​ Najip​ Razak​ នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ យន្តហោះ​មាន​ជើងហោះហើរ​MH370​ ប​នា្ល​ក់​ក្នុង​សមុទ្រ​ឥណ្ឌា​ភាគ​ខាងត្បូង​ ដោយ​បាន​សម្លាប់​មនុស្ស​ក្នុង​យន្តហោះ​ទាំងអស់​ ។​ ជាមួយ​គ្នា​នេះ​ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ក៏​បាន​ផ្ញើ​សារ​សម្តែង​ការ​សោកស្តាយ​ និង​ត្រៀម​ផ្តល់​ប្រាក់់​សំណង​មួយ​ចំនួន​ជូន​ដល់​សាច់ញាតិ​អ្នកដំណើរ​រង​គ្រោះ​ផង​ដែរ​ ប៉ុន្តែ​ក្រុម​គ្រួសារ​អ្នកដំណើរ​រង​គ្រោះ​មិន​អស់ចិត្ត​ទាល់តែ​សោះ​ ទៅ​នឹង​ការ​ប្រកាស​អះអាង​របស់​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ ព្រមទាំង​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ថែម​ទៀត​ ដោយ​ពួក​គេ​ចាត់​ទុក​ថា​ ជា​ការ​ប្រកាស​គ្មាន​ព័ស្តុតាង​ពិតប្រាកដ​អាច​ឲ្យ​ជឿជាក់​បាន​ ដ្បិត​សាកសព​ក៏​មិនឃើញ​ និង​យន្តហោះ​ក៏​រក​មិនឃើញ​ ។​

​លោក​ Ethan​ Hunt​ អ្នក​ទទួលខុសត្រូវ​នៃ​គ​ម្រា​ង​មូលនិធិ​ឈ្មោះ​ "Reward​ MH370"​ បាន​បញ្ជាក់​ថា​ "​យើង​ជឿ​ថា​ ពិតជា​មាន​នរណា​ម្នាក់​អាច​ដឹង​ពី​រឿងរ៉ាវ​ ឬ​ព័ត៌មាន​ទាក់ទង​នឹង​យន្តហោះ​បាត់​ខ្លួន​ ហើយ​យើង​សង្ឃឹមថា​ ប្រាក់​រង្វាន់​នេះ​នឹង​ជំរុញ​ឲ្យ​មានការ​បំបែក​អាថ៌​កំបាំង​"​ ៕​

Boeing-777-13 Boeing-777-12MH370-20


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item