Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

អាជ្ញាធរ​ប្រកាស​បង្ក្រាប​ទៅ​លើ​សកម្មភាព​តវ៉ា​នៅ​មុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ សាលា​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ប្រកាស​បន្ទាន់​មួយ​ ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រមូលផ្តុំ​គ្នា​តវ៉ា​ដោយ​ប្រើប្រាស់​សំឡេង​រំខាន​នៅ​មុខ​អគារ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ក្នុង​រយៈពេល​២០​នាទី​ បន្ទាប់​ពី​មានការ​ជូនដំណឹង​នេះ​ ហើយ​បើ​ក្នុង​ករណី​មិន​បញ្ឈប់​សកម្មភាព​ទេ​នោះ​ អ្នក​ប្រព្រឹត្ត​ត្រូវ​ទទួលទោស​តាម​ច្បាប់​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា​ "​បើ​ប្រជាពលរដ្ឋ​មាន​បំណង​ចង់​តវ៉ា​ទៅ​លើ​កិច្ចការ​អ្វីមួយ​នោះ​ ត្រូវធ្វើ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​ដោយ​ស្ងៀមស្ងាត់​ និង​មាន​របៀបរៀបរយ​ ។​ ការ​ធ្វើ​សកម្មភាព​ស្រែក​តាម​ឧ​គ្ឃោ​សន​ស័ព្ទ​បំពង​សំឡេង​បែប​នេះ​ បាន​ធ្វើ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​ និង​រំខាន​ដល់​កិច្ច​ការងារ​របស់​ស្ថាប័ន​តុលាការ​ ។​ ក្នុង​ករណី​មិន​បញ្ឈប់​សកម្មភាព​ អ្នក​ប្រព្រឹត្ត​ត្រូវ​ទទួលទោស​តាម​ច្បាប់​"​ ។​

​គួរ​បញ្ជាក់​ជូន​ដែរ​ថា​ ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ក្រុម​ប្រជាពលរដ្ឋ​ សង្គម​ស៊ី​វិល​ និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រមូលផ្តុំ​គ្នា​លើក​បដា​នៅ​ក្បែរ​បរិវេណ​អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់​ និង​ថ្នាក់ដឹកនាំ​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ ខណៈ​ដែល​កងកម្លាំង​នគរបាល​ និង​អាវុធហត្ថ​បង្ក្រាប​បាតុកម្ម​ប្រដាប់​ដោយ​ខែល​ និង​ដំបង​ បាន​បង្កើន​ចំនួន​ និង​ដាក់​ពង្រាយ​ត្រៀម​បង្ក្រាប​ទៅ​លើ​អ្នក​តវ៉ា​នៅ​មុខ​អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​រសៀល​ថ្ងៃ​ដដែល​នេះ​ ។​

​ក្រោយ​មានការ​ប្រកាស​បន្ទាន់​ដើម្បី​បង្ក្រាប​ទៅ​លើ​សកម្មភាព​ការ​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​អាជ្ញាធរ​នោះ​ ក្រុម​អ្នក​តវ៉ា​ក៏​បាន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ភ្លាមៗ​ដែរ​ ពោល​គឺ​គ្មាន​ការ​ប៉ះទង្គិច​ណាមួយ​ឡើយ​រវាង​ក្រុម​អ្នក​តវ៉ា​ និង​កងកម្លាំង​សមត្ថកិច្ច​ ៕​

City-Hall-17-07


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item