តារាម៉ូដែលប្រេស៊ីលនាង Gisele Bündchen រកប្រាក់ចំណូលបានជិត១៣ម៉ឺនដុល្លារក្នុង១ថ្ងៃ
តាមការអះអាងបញ្ជាក់របស់ទស្សនាវដ្តី Forbes បានឲ្យដឹងថា តារាម៉ូដែលប្រេស៊ីល អាយុ៣៣ឆ្នាំម្នាក់ គឺនាង Gisele Bündchen ក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នានេះ អាចរកប្រាក់ចំណូលបានចំនួល១២៨.០០០ដុល្លារអាមេរិកជារៀងរាល់ថ្ងៃ ដោយសារការងាររបស់នាងជាមួយក្រុមហ៊ុនជាច្រើន ដូចជាក្រុមហ៊ុន Falabella ជាហាងលក់សម្លៀកបំពាក់របស់ Chile និងក្រុមហ៊ុន Fidelie របស់កូរ៉េខាងត្បូង ដែលលក់ឈុតក្នុងរបស់ស្ត្រី ជាដើម ខណៈដែលនាងក៏ជាអ្នកគ្រប់គ្រងក្រុមបង្ហាញម៉ូដ IMG Models ផងដែរ ។
ទស្សនាវដ្តី Forbes បានឲ្យដឹងដែរថា ការតាមដានប្រាក់ចំណូលចាប់តាំងពីឆ្នាំ២០០១មក ប្រាក់ចំណូលប៉ាន់ស្មានរបស់នាង Gisele Bündchen សរុបមានចំនួន៤២៧លានដុល្លារអាមេរិក ដែលជាប្រាក់ចំណូលស្ទើរតែច្រើនជាង២ដងនៃចំណូលសរុបរបស់កំពូលកីឡាករបាល់ទាត់ប្រេស៊ីល Ronaldo Luis Nazario de Lima(Ronaldo)ទៅទៀត ។
នាង Gisele Bündchen ដែលមានហាងលក់គ្រឿងក្រអូប និងហាងលក់ឈុតក្មុងរបស់ស្ត្រីផងនោះ តែងតែព្យាយាមចង់រក្សាការសម្ងាត់អំពីប្រាក់ចំណូលរបស់នាងជារៀងរហូតមក មិនឲ្យសាធារណជនដឹងឡើយ ប៉ុន្តែទស្សនាវដ្តីដ៏ល្បី Forbes ជារឿយៗបានលាតត្រដាងអំពីប្រាក់ចំណូលរបស់នាងទៅវិញ ៕
Source from: www.dtn7.com























Loading...




Post a Comment