Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៊ីជើង​ហោះ​ហើរ MH17​ ធ្លាក់​នៅ​អ៊ុយ​ក្រែ​ន​ជាប់​ព្រំដែន​រុ​ស្ស៊ី​សម្លាប់​មនុស្ស​២៩៥​នាក់​

​ទីភ្នាក់ងារសារព័ត៌មាន​របស់​អ៊ុ​យ​ក្រែ​ន​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​មួយ​គ្រឿង​ ប្រភេទ​ Boeing​ 777​ មាន​ជើងហោះហើរ​ MH17​ បាន​ធ្លាក់​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ ជាប់​ព្រំដែន​ប្រទេស​រុ​ស្ស៊ី​ នា​រាត្រី​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ ដោយ​បាន​សម្លាប់​មនុស្ស​ទាំងអស់​នៅ​ក្នុង​យន្តហោះ​ចំនួន​២៩៥​នាក់​ ដែល​មាន​អ្នកដំណើរ​ចំនួន​២៨០​នាក់​ និង​អាកាសយានិក​ ព្រមទាំង​អ្នកបម្រើ​ក្នុង​យន្តហោះ​ ចំនួន​១៥​នាក់​ផ្សេង​ទៀត​ ។​

​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៊ី​ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​នេះ​ មិន​ទាន់​មាន​ប្រភព​ជាក់លាក់​ណាមួយ​បញ្ជាក់​នៅឡើយ​ ប៉ុន្តែ​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​ បាន​ឲ្យ​ដឹង​ថា​ បណ្តាល​មក​ពី​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ប្រទេស​រុ​ស្ស៊ី​ បាញ់​ទម្លាក់​ ខណៈ​យន្តហោះ​បាន​ហោះហើរ​ចេញពី​ទីក្រុង​ Amsterdam​ ប្រទេស​ហូល្ល​ង់​ឆ្ពោះ​មក​ទីក្រុង​គូ​ឡា​ឡំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ហើយ​ក៏​បាន​ដាច់​ការ​ទាក់ទង​ពី​រ៉ា​ដា​ពេល​យន្តហោះ​ហោះហើរ​ក្នុង​រយៈកម្ពស់​ប្រមាណ​១០​គីឡូម៉ែត្រ​ ។​

​នេះ​គឺជា​សោក​នា​កម្ម​ថ្មី​មួយទៀត​ហើយ​ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ ខណៈ​ដែល​យន្តហោះ​មាន​ជើងហោះហើរ​ MH370​ជាមួយនឹង​មនុស្ស​ចំនួន​២៣៩​នាក់​បាន​បាត់​ខ្លួន​ កាលពី​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៤​កន្លង​មក​ រក​មិន​ទាន់​ឃើញ​នៅឡើយ​ ដែល​គេ​សន្និដ្ឋាន​ថា​ មនុស្ស​ទាំងអស់​ក្នុង​យន្តហោះ​បាន​ស្លាប់​បាត់បង់​ជីវិត​អស់​ទៅ​ហើយ​ ៕​

MH17-2

MH17-01

MH17

MH17-03

521f3900-0de4-11e4-91f6-453e31ae2a2c_RTR3Z3FC-1-x

2014-07-17T191314Z_1273112174_GM1EA7I08UP01_RTRMADP_3_UKRAINE-CRISIS-AIRPLANE

2014-07-17T191442Z_805306139_GM1EA7I08X501_RTRMADP_3_UKRAINE-CRISIS-AIRPLANE

2014-07-17T191811Z_1817358378_GM1EA7I093001_RTRMADP_3_UKRAINE-CRISIS-AIRPLANE

8774886de5b42a1b5a0f6a706700ccb5

ac209260-0df2-11e4-ae1c-4be92242dfee_RTR3Z3P0


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item